Diakhaby ប្ដឹង​អាជ្ញាកណ្ដាល​ កីឡាករ Cadiz បាន​ហៅ​ខ្លួន​ថា អាខ្មៅ​​ដែល​គួរ​ឲ្យ​ខ្ពើម

  • 2021-04-05 07:55:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​អាជ្ញាកណ្ដាល​ David Medie Jimenez ដែល​កាត់​សេចក្ដី​ក្នុង​ការ​ប្រកួត​រវាង Valencia ទល់​នឹង Cadiz បាន​បញ្ជាក់​ឲ្យ​ពី​សម្ដី​របស់​ខ្សែ​ការពារ Mouctar Diakhaby ដែល​បាន​ប្ដឹង​​មក​កាន់​លោក។

រឿងហេតុ​បាន​កើតឡើង​​នៅ​វគ្គ​ទី​មួយ បន្ទាប់​ពី Diakhaby កីឡាករ​របស់ Valencia បាន​ចោទ​ប្រកាន់​ថា​ Juan Cala របស់ Cadiz បាន​និយាយ​រើសអើង​ពូជសាសន៍​មក​កាន់​ខ្លួន។ ក្រុម Valencia បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​ទីលាន​ ប៉ុន្តែ​ការ​ប្រកួត​បាន​ចាប់​ផ្ដើម​ឡើង​វិញ ពេល​ដែល​ពួក​គេ​យល់​ព្រម​លេង​បន្ត ខណៈ Diakhaby សុំ​ប្ដូរ​ចេញ។

ក្រោយ​ចប់​ការ​ប្រកួត​លោក​អាជ្ញាកណ្ដាល David Medie Jimenez បាន​ចេញ​មក​បញ្ជាក់​រឿង​ខាង​លើ​ថា៖ “នៅ​នាទី​២៩ ខ្ញុំ​បាន​ផ្អាក​ការ​ប្រកួត ព្រោះ​​តែ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុម​ទាំង​ពីរ។ Diakhaby បាន​ប្រាប់​ខ្ញុំ​ថា Juan Cala បាន​ហៅ​គេ អាខ្មៅ​​ដែល​គួរ​ឲ្យ​ខ្ពើម។ យ៉ាងណា​សម្ដី​នេះ​មិនមាន​មន្ត្រី​អាជ្ញាកណ្ដាល​រូប​ណា​ឮ​ឡើយ”។

ប៉ុន្មាន​នាទី​ក្រោយ​មក ក្រុម Valencia បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​ទីលាន ឈប់​លេង។ បន្ទាប់​ពី​សម្រុះសម្រួល​ពួក​គេ​បាន​ត្រឡប់​មក​លេង​វិញ ដើម្បី​ឲ្យ​ការ​ប្រកួត​បាន​ចប់​សព្វគ្រប់​​ត្រឹមត្រូវ តែ ខ្សែ​ការពារ Mouctar Diakhaby មាន​អារម្មណ៍​មិន​ល្អ​​ក៏​សុំ​ប្ដូរ​ចេញ​តែ​ម្ដង៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ