មកស្គាល់ Team មិត្តល្អរបស់តារា K-Pop ទាំង ១០ក្រុម

  • 2021-04-06 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា K-Pop បាន​ក្លាយជា​មិត្តល្អ​នឹង​គ្នា ព្រោះ​ពេលខ្លះចរិត និង​ចំណង់ចំណូលចិត្ត​ពួកគេត្រូវគ្នា​ពេក។ ជាទូទៅ មហាជន​តែង​ចាប់អារម្មណ៍​តែ​ទំនាក់ទំនង​របស់​តារា​ទាំងនោះជាមួយ​នឹង​សមាជិករួម​ក្រុម ដល់ពេល​ពួកគេ​ស្និទ្ធស្នាល​នឹង​តារារួមអាជីព​ក្រៅ​ក្រុម​ផ្សេង​ទៀត គ្រប់គ្នា​ក៏រំភើប​នឹង​មិត្តភាព​នេះ​ដែរ។

ខាងក្រោម​នេះ​សូម​បង្ហាញ​ជូន​នូវ​តារា​ K-Pop ដែល​បង្កើតទំនាក់ទំនង​មិត្តល្អ​នឹង​គ្នា​ ទោះ​បី​ខ្លះ​ស្ថិតនៅក្នុង​ផលិតកម្ម ខុសក្រុម ខុសវ័យ ខុសវិស័យសិល្បៈ​ខុសប្រភេទ​គ្នា​ក៏ដោយ៖

១. ក្រុម «Paddin Squad» មាន​ Kai (EXO), Jimin (BTS), Ravi (VIXX),Tae Min (SHINee), Timoteo, Sung Woon (HOTSHOT) និង Kwonho (អ្នកនៅក្រៅរង្វង់សិល្បៈ)។

២. ក្រុម «Wooga Family» មាន៖ Park Seo Joon, Choi Woo Sik, Peakboy, Park Hyung Sika និង​ V (BTS)

៣. មិត្តល្អ Team អ្នកកើតឆ្នាំ ១៩៩១ មាន៖  Hoya (Infinite), Chang Sub (BTOB), Ji Young (B1A4), Solar (Mamamoo) និង Cho Rong (Apink)។

៤. មិត្តល្អក្រុមអ្នក​កើតឆ្នាំ ១៩៩២ មាន៖ Jin (BTS), Sandeul (B1A4), Hani (EXID) និង Moon Byul (Mamamoo)។

៥. មិត្តល្អក្រុមអ្នកកើតឆ្នាំ ១៩៩៦​មាន៖ Ha Young (Apink), Ye Rin (GFriend) និង Joy (Red Velvet)។

៦. មិត្តល្អក្រុមអ្នក​កើតឆ្នាំ ១៩៩៧ មាន៖ Jung Kook (BTS), Cha Eun Woo (Astro), Jae Hyun (NCT), Bambam aនិង Yu Gyeom (GOT7), The8, Min Gyu and DK (Seventeen)។

៧. Team មិត្តរួមតំបន់ មាន Tzuyu (Twice), Shu Hua (G) I-DLE, Elkie (CLC) ដែលមកពីតៃវ៉ាន់ និងហុងកុង។

៨. Team មិត្តរួមជាតិ មាន៖ Bambam (GOT7), Ten (NCT), Lisa (BLACKPINK), Sorn (CLC) និង Minnie (G) I-DLE សុទ្ធតែរាប់អាន​គ្នា ស្របពេល​ពួកគេ​សុទ្ធ​តែចេញ​ពីប្រទេសថៃតែមួយ។

៩. ក្រុមមិត្តល្អមាន​ Moon Byul (Mamamoo), Seul Gi (Red Velvet), Hyo Jung (Oh My Girl), and Na Eun (April)។

១០. ក្រុម M.O.L.A មាន Cho Seung Youn, Baek Ye Rin, Nathan, Yugyeom (GOT7), Kino (PENTAGON) និង Vernon (Seventeen)៕

អត្ថបទ៖ យី សុធារី