មក​ស្គាល់​កីឡាករ​គុន​ខ្មែរ​៤រូប​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​បាន​ប្រាក់​រង្វាន់​ ១ម៉ឺន​ដុល្លារ​

  • 2021-04-06 03:49:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​ Sabay​ នឹង​រំលឹក​ទៅ​អតីត​កាល​កីឡាករ​ជើង​ខ្លាំង​គុន​ខ្មែរ​ធ្លាប់​ឈ្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ហើយ​ទទួល​បាន​ប្រាក់​រង្វាន់​រហូត​ដល់​ ៤០​លាន​រៀល ឬ​ ១ម៉ឺន​ដុល្លារ​ឯ​ណោះ។​ តោះ!​ មក​ដឹង​ទាំង​អស់​គ្នា។​

សែន រ៉ាឌី ឈ្នះខ្សែក្រវាត់ LEO

**ទី១​ កីឡាករ​ សែន​ រ៉ាឌី**​

អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ខេត្ត​កោះកុង​រូប​នេះ​គឺ​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ និង​ពាន​ជា​ច្រើន​មក​ហើយ​នា​ពេល​កន្លង​ទៅ​ ខណៈ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​តែងតែ​មាន​មុខ​រូប​គេ​ជា​និច្ច។​ ប៉ុន្តែរូបគេ​ឈប់​ពី​ប្រដាល់​យូរ​ឆ្នាំ​ហើយ​ និង​ក្លាយ​ជា​គ្រូ​ប្រចាំ​ក្លឹប​នាយកដ្ឋានអង្គរក្ស។ ក្នុង​ចំណោម​ខ្សែក្រវាត់​ទាំង​នោះ​ សែន​ រ៉ាឌី​ ក៏​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ LEO​ ១គ្រឿង​ និង​ទទួល​បាន​ប្រាក់​រង្វាន់​ ៤០​លាន​រៀល​ផង​ដែរ​នៅ​សង្វៀន​ PNN ក្រោយ​ផ្ដួលកីឡាករថៃ ។​

សៀវ ង៉ុយ ឈ្នះខ្សែក្រវាត់ LEO

ទី២​ កីឡាករ​ សៀវ​ ង៉ុយ​

សិស្ស​គុន​នៅ​ក្លឹប​សមាគម​ក្រសួង​ការពារ​ជាតិ​រូប​នេះ​ក៏​ធ្លាប់​មាន​ប្រវត្តិ​ឈ្នះ​ខ្សែក្រវាត់​ LEO​ ព្រម​ទាំង​ទទួល​បាន​ប្រាក់​រង្វាន់​ ៤០លាន​រៀល​ដែរ។​ នៅ​ពេល​នោះ​ សៀវ​ ង៉ុយ​ យក​ឈ្នះ​កីឡាករ​ខ្មែរ​គ្នា​ឯង​គឺ​ អាំង​ សំអាត​ នៅ​លើ​សង្វៀន​ PNN។​

ឡៅ​ ចិត្រា ឈ្នះខ្សែក្រវាត់មាស

ទី៣​ កីឡាករ​ ឡៅ​ ចិត្រា

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ឆត្រយោង​ ៩១១​ រូប​នេះ​ក៏​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​មាស​ ISI​ ១គ្រឿង​និង​ទទួល​បាន​ប្រាក់​រង្វាន់​ ៤០​លាន​រៀល​ផង​ដែរ​ គឺ​ឈ្នះ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​មួយ​ លន ​បញ្ញា​ នៅ​សង្វៀន​ PNN។​

អេលីត ចំរើន ឈ្នះខ្សែក្រវាត់មាស

ទី៤​ កីឡាករ​ អេលីត​ ចំរើន​

កូន​សិស្ស​លោក​ ស៊ន​ អេលីត​ រូប​នេះ​ក៏​មិន​ធម្មតា​ដែរ​ ពោល​ប្រហែល​ជាង​១ឆ្នាំ​មុន​នេះ​រូប​គេ​ក៏​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​មាស​ ISI ១គ្រឿង​ និង​ទទួល​ប្រាក់​រង្វាន់​ ៤០​លាន​រៀល​ផង​ដែរ។​ ដោយ​ពេល​នោះ​គឺ​ឈ្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ​លើ​កីឡាករ​ វ៉ាន់​ វឿន​ នៅសង្វៀន​ PNN៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី