ត្រឹមតែ២៤ម៉ោង! ប្រសុីល បញ្ចេញរបាយការណ៍ថា មានអ្នកស្លាប់ថ្មីដោយសារកូវីដ ប្រមាណ៤ពាន់នាក់
- 2021-04-07 04:05:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមតែ២៤ម៉ោង! ប្រសុីល បញ្ចេញរបាយការណ៍ថា មានអ្នកស្លាប់ថ្មីដោយសារកូវីដ ប្រមាណ៤ពាន់នាក់
ចន្លោះមិនឃើញ
ប្រទេសប្រេសុីល បានបង្ហាញរបាយការណ៍ ថាមានប្រជាជនស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ ៤ពាន់នាក់ជាង ត្រឹមតែរយៈពេល ២៤ម៉ោងប៉ុណ្ណោះ។ នេះបើតាមការឱ្យដឹងពី BBC។
ប្រទេសនៅតំបន់អាមេរិកឡាទីនមួយនេះ មានប្រជាជនដែលមានវិជ្ជមានមេរោគកូវីដជាង ១៣លាននាក់។ ពលរដ្ឋជាច្រើននាក់បានឆ្លងកូវីដ នៅណែនណាន់់តាន់តាប់ពាសពេញមន្ទីរពេទ្យដើម្បីរង់ចាំទទួលការព្យាលបាលពីក្រុមគ្រូពេទ្យជំនាញ។
គួររំលឹកថា នៅក្នុងខែមិនាកន្លងទៅ ជំងឺកូវីដដ៏កាចសាហាវ បានឆក់យកជីវិត ប្រជាជនប្រសុីលជាង ៦៦.៥៧០នាក់។ ចំពោះទិន្នន័យអ្នកស្លាប់សរុបនៅក្នុងប្រទេសនេះ កើនឡើងដល់ ៣៣.៧០០០ នាក់ហើយគិតត្រឹមថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២១៕