កាណាដា បិទប្រទេសជាលើកទី៣ ស្របពេល វីរុសកូវីដ បំប្លែងខ្លួនប្រភេទថ្មី កំពុងឆ្លងរាលដាលពេញប្រទេស
- 2021-04-07 04:04:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាណាដា បិទប្រទេសជាលើកទី៣ ស្របពេល វីរុសកូវីដ បំប្លែងខ្លួនប្រភេទថ្មី កំពុងឆ្លងរាលដាលពេញប្រទេស
ចន្លោះមិនឃើញ
រដ្ឋមន្រ្តីក្រសួងសុខភាពសាធារណៈ កាណាដា នៅថ្ងៃទី ៧ ខែមេសា បាននិយាយទៅកាន់អ្នកសារព័ត៌មានថា វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី កំពុងចរាចរឆ្លងរាលដាលនៅក្នុងប្រទេស កាណាដា។ នេះបើតាមការឱ្យដឹងពី CNN។
មនុស្សវ័យជំទង់ និង ក្មេងៗ ទទួលរងឥទ្ធិពលនៃវីរុសកូវីដប្រភេទថ្មីយ៉ាងឆាប់រហ័ស ទើបបណ្តាលឱ្យសុខភាពពួកគេចុះខ្សោយខ្លាំង និង មួយចំនួនធំ ត្រូវបានបញ្ជូនទៅព្យាលបាលនៅមន្ទីរពេទ្យជាបន្តបន្ទាប់។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងសុខភាពសាធារណៈខាងលើ។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau បានថ្លែងកាលពីថ្ងៃអង្គារម្សិលមិញថា វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីមានហានិភ័យខ្ពស់ណាស់ ស្របពេលមានការបិទប្រទេសជាលើកទី៣ ក្រោយរកឃើញមានករណីថ្មីបន្តឆ្លងជារៀងរាល់ថ្ងៃ៕