តួលេខថ្ងៃនេះច្រើនខ្លាំងណាស់! កម្ពុជារកឃើញពលរដ្ឋ ១១៣នាក់ទៀត ឆ្លងកូវីដក្នុងសហគមន៍សុទ្ធ

  • 2021-04-08 03:19:27
  • ចំនួនមតិ 11 | ចំនួនចែករំលែក 71

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២១ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបង្ហាញទិន្នន័យចំនួនអ្នកឆ្លងជំងឺកូវីដថ្ងៃនេះ ក្នុងសេចក្ដីប្រកាសផ្លូវការថា មានករណីវិជ្ជមានកូវីដ១៩ ថ្មី ចំនួន ១១៣ នាក់ទៀត សុទ្ធតែជាករណីនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ក្នុងនោះដែរ មានអ្នកដែលជាសះស្បើយបន្ថែមទៀតចំនួន ៩០ នាក់។

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី ០៨ ខែមេសា ២០២១ ចំនួន អ្នកឆ្លងជំងឺកូវីដ ១៩ សរុបនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺមានចំនូន សរុប ២៤៩៦ នាក់ហើយ ៕

ដើម្បីលម្អិតសូមមើលសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖

អត្ថបទ ៖ មេខាឡា

អត្ថបទពេញនិយម