នៅផ្ទះក៏អាចទិញលេខ និងចុះបញ្ជីរថយន្តតាមប្រព័ន្ធអនឡាញបានដែរ (មានវីដេអូ)!

  • 2021-04-08 02:55:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញវីដេអូពីការស្វែងយល់នីតិវិធី “ចុះបញ្ជីរថយន្តតាមប្រព័ន្ធអនឡាញ" ដោយខ្លួនឯង។ ដែលប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្ត គឺជាប្រព័ន្ធដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋធ្វើការ ឆែកមើលតម្លៃលេខ ការទិញលេខទុក និងការចុះបញ្ជីរថយន្ត បានដោយខ្លួនឯង ដែលផ្តល់ភាពងាយស្រួល ចំណេញពេលវេលា និងថវិកា។

បងប្អូនប្រជាពលរដ្ឋអាចធ្វើការដាក់ពាក្យតាមរយៈគេហទំព័រ https://vehicle.mpwt.gov.kh

ប្រសិនប្រជាពលរដ្ឋចង់ចុះបញ្ជីយានយន្តតាមប្រព័ន្ធអនឡាញ គ្រាន់តែស្កេនឯកសារមួយចំនួនដូចជា៖ បង្កាន់ដៃពន្ធយានយន្ត, វិក្កយបត្រ ឬលិខិតលក់ក្នុងករណីយានជំនិះជាកម្មសិទ្ធិឯកជន, វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងអត្តសញ្ញាណប័ណ្ណម្ចាស់កម្មសិទ្ធិឯកជន។

ការចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនៅផ្ទះនេះ អាចជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលចង់ទិញឡាន ម៉ូតូថ្មី អាចទិញលេខ លែងខ្វល់ចំពោះបញ្ហាក្នុងដំណាក់កាលការរីករាលដាលចំងឺកូចីដ១៩នេះ ក៏ដូចជាអាចលុបបំបាត់ចោលនូវរាល់ចំណាយផ្សេងៗ។

ទស្សនាវីដេអូពីរបៀបចុះបញ្ចីយានយន្ត តាមរយ:ប្រព័ន្ធស្វ័យប្រវត្តិកម្ម៖

ព័ត៌មានលម្អិត និងប្រឹក្សាយោបល់ សូមទាក់ទងទូរសព្ទ Hotline: 1275

អត្ថបទ៖ ម៉េងងី