សេន ប៊ុនថេន​ ជាន់​ដី​ បារាំង ​ដំបូង​រំភើប​ចង់​ស្រក់​ទឹក​ភ្នែក​ព្រោះ​...

  • 2021-04-08 03:47:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​រន្ទះ​ សេន​ ប៊ុនថេន​ កាល​ទៅ​ប្រទេស​បារាំង​ ដំបូង​រំភើប​ចង់​ស្រក់​ទឹក​ភ្នែក​ដោយ​សារ​តែ​បាន​លើក​ទង់ជាតិ​ខ្មែរ​នៅ​ទីនោះ​ រួម​និង​សន្ទុះ​នៃអ្នក​គាំទ្រ​ជា​ច្រើន​ទៀតផង។​

សេន ប៊ុនេថេន ពេលប្រកួត​នៅបារាំង

សេន​ ប៊ុនថេន​ បាន​ឲ្យ​ដឹង​ថា​ បើ​សរុប​ពី​ការ​ចេញ​ទៅ​ប្រកួត​នៅ​ឯ​ប្រទេស​បារាំង​ គឺ​មាន​រហូត​ដល់​ទៅ៦​ដង​ឯ​ណោះ​ ហើយ​រាប់​ពី​ចំនួន​ប្រកួត​វិញ​មិន​ចាំ​ទេ​ព្រោះច្រើន​ណាស់។​ អ្វី​ដែល​រំភើប​បំផុត​នៅពេល​ដែល​អ្នក​ប្រដាល់​រូប​នេះ​ជាន់​លើ​ដី​ បារាំង​ ដំបូង​នោះ ​គឺ​បាន​លើក​ទង់ជាតិ​ខ្មែរ​នៅ​ទីនោះ​ ហើយ​មាន​ខ្មែរ​នៅ​ទីនោះ​គាំទ្រ​លើក​ទឹកចិត្ត​ឲ្យ​តម្លៃ​ខ្លាំង​ធ្វើ​ឲ្យ​ខ្លួន​ពិត​ជា​រំភើប​ និង​ចង់​ស្រក់​ទឹក​ភ្នែក។​

សេន ប៊ុនេថេន ពេលប្រកួត​នៅបារាំង

រំលឹក​ដែរ​ថា​ សេន​ ប៊ុនថេន​ ជា​អតីត​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​របស់​កម្ពុជា​ បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​នៅ​ក្លឹប​ប៉ែនកាក់​គុន​ខ្មែរ។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ធ្លាប់​ទៅ​ បារាំង​  ឆ្នាំ​ ២០១០​-២០១១-២០១២-២០១៤-២០១៥ ​និង​ ២០១៧​ ចុង​ក្រោយ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី