Fan មហាសំណាងជួប Sehun តាម​ផ្លូវ និងរៀបរាប់ពីចរិតពិតរបស់ Idol គ្មានសល់

  • 2021-04-08 05:08:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រដ៏សំណាង​ម្នាក់​បាន​ជួប Sehun (EXO) តាមផ្លូវដោយចៃដន្យ ក្នុងទីក្រុងសេអ៊ូល។ មិនត្រឹម​តែបាន​ថត​រូបជាមួយ​ទេ អ្នក​គាំទ្រម្នាក់នេះ​ក៏បាន​បង្ហោះរូបនោះ​លើ Story ប៉ុន្តែដោយសារមាន​អ្នក​ឆាតសួរ​ច្រើនពេក សឹង​ផ្ទុះឆាត ទើបលោកសម្រេចបកស្រាយចំៗតែម្ដង។

ក្នុង Story នោះ អ្នក​គាំទ្ររូបនេះ​បាន​បង្ហោះ​ដោយសរសេរថា «ខ្ញុំបានជួប Sehun សមាជិក EXO»

បន្ទាប់មក​ Fan ដដែល​ក៏បានរៀបរាប់​ដំណើររឿងពេល​នោះ​ ថាលោកបាន​ជួប​ Sehun ចៃដន្យបំផុតតាមផ្លូវ ហើយក៏សុំ Sehun ថតរូបជាមួយ។ លោក​នៅបាន​បញ្ជាក់​ទៀតថា Sehun ដែល​នៅក្នុងរូបនេះគឺ Sehun របស់ EXO និងមិនមែន​បេក្ខភាពអភិបាលក្រុងសេអ៊ូល​ Oh Sehun ទេ។

«ខ្ញុំសូមសរុប​រឿងទាំងអស់ ដោយសារឆាតរបស់ខ្ញុំ​ចង់ផ្ទុះហើយ។

ខ្ញុំ​បាន​ជួប Sehun (EXO) ខ្ញុំ​បាន​ជួបគាត់នៅតំបន់ Cheongdam។ ខ្ញុំ​មិនមែន​ចង់​និយាយសំដៅដល់បេក្ខភាពអភិបាលក្រុងសេអ៊ូល Oh Se Hun ទេណា។ មុខរបស់គាត់ពិតជាតូចណាស់ ហើយគាត់ខ្ពស់មែន។ គាត់​អត់​នៅជាមួយសមាជិក EXO ផ្សេងទៀតទេ គឺ​ដើរតែឯងទេ។ គាត់ពាក់ម៉ាស ប៉ុន្តែដោយសារខ្ញុំជាហ្វេនគាត់ ទើបចំណាំបានភ្លាមៗ។ ស្បែកគាត់វិញ ជ្រះល្អណាស់។ ទោះបីអ្នក​ឃើញ​តែត្រឹម​ប្រឡោះភ្នែក​គាត់ ក៏ដឹង​ថា​គាត់​ពិតជា​សង្ហាមែន។ សូមប្រាប់ថា ខ្ញុំមិនមែន​ជា​ខ្ទើយទេ។ ពេលនោះគាត់ដូចជាដើរលេងតែម្នាក់ឯង គ្មានអ្នកចាត់ការមកជាមួយទេ។ ខ្ញុំបាន​សុំអង្វរគាត់ ថតរូបជាមួយខ្ញុំ១ប៉ុស្តិ៍។ ចរិតគាត់ល្អណាស់ ហើយសំឡេងវិញឡើងពីរោះ»។

  • នេះជាអ្វីដែល​ Fan សំណាង​ម្នាក់នោះ​បាន​បង្ហាញ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី