ចិត្ត​ល្អ​ណាស់! ក្រុមហ៊ុន​​នាំ​ចូល​ម៉ូតូ-រថយន្ត​មួយ​ ជូន​សម្ភារៈ​​ជួយ​ក្នុង​យុទ្ធនាការចាក់វ៉ាក់សាំង

  • 2021-04-08 09:15:36
  • ចំនួនមតិ 4 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

ក្រុមហ៊ុន TF Motors Cambodia បានផ្តល់ជូនសម្ភារៈប្រើប្រាស់មួយចំនួនដូចជា៖ ធុងទឹកកក, តង់, បង់បិតដំបៅ ៥០ ប្រអប់, ទឹកសុទ្ធ១០០កេស និងថវិកាមួយចំនួន ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ផាជីវៈសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដល់ បងប្អូនកម្មករ-និយោជិកនៅ​តាមរោងចក្រសហគ្រាសនានា​ ក្នុង​រាជធានីភ្នំពេញ។

ក្រុមការងារ ក្រុមហ៊ុន TF Motors Cambodia

ក្រុមហ៊ុន TF Motors Cambodia គឺជាក្រុមហ៊ុនដ៏ធំមួយដែលទទួលបានសិទ្ធផ្តាច់មុខក្នុងការនាំចូលរថយន្ត MG, ម៉ូតូ Royal Enfield និងរថយន្ត Maxus មកកាន់ទីផ្សារប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១១។ ក្រុមហ៊ុនតែងតែផ្តល់ជូននូវផលិតផលដែលទាន់សម័យនិងផ្តល់​ទំនុកចិត្តលើទីផ្សារ។ ត្បិត​តែ​ផលិតផល​មានយីហោថ្មីសន្លាង​ក្នុងប្រទេសកម្ពុជាតែដោយសារ​ គុណភាព, តម្លៃ និងសេវាកម្ម ជំរុញ​ឲ្យ​ក្រុមហ៊ុន​​ទទួលបានប្រជាប្រិយភាពខ្លាំង និង​ទាក់ទាញដល់អតិថិជនជាច្រើនឲ្យ​ជឿជាក់លើផលិតរបស់ពួកគេ។

ចាន់ រតនា ជា​ទូតសុឆន្ទៈក្រុមហ៊ុន MG និងម៉ូតូ Royal Enfield

លោក ពុំ សូរិយា នាយកប្រតិបត្តិក្រុមហ៊ុន TF Motors Cambodia បានមានប្រសាសន៏ថា៖ “ក្រុមហ៊ុន TF Motors មានឆន្ទៈចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ក្នុងនាមជាអង្គភាពឯកជនយើងមានឱកាសនាំយកអំណោយជូនដល់ស្ថាប័ននៅជួរមុខក្នុងយុទ្ធនាការដែលពួកគេបានតស៊ូប្រចាំថ្ងៃដើម្បីប្រឆាំងនឹងរោគរាតត្បាតនេះ។”

ក្រុមហ៊ុន TF Motors Cambodia តែងតែយល់ពីស្ថានភាពសង្គមជាក់ស្តែង ជាពិសេសគឺបញ្ហាដ៏ធំគឺជំងឺកូវីដ១៩ វាបានជម្រុញអោយក្រុមហ៊ុនចូលរួមផ្តល់ជូននូវសម្ភារៈប្រើប្រាស់ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ផាជីវៈ ដើម្បីរួមចំណែកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំង​នឹង​វីរុស​កូវីដ១៩ នេះហើយជាសកម្មភាពមនុស្សធម៍ដែលតែងតែគាំទ្រដោយក្រុមហ៊ុន TF Motors Cambodia។

តាមរយៈរថយន្តពីរគ្រឿងរបស់ MG និង Maxus ពួកគេបានធ្វើការប្រគល់ជូនសម្ភារៈដល់ក្រសួងដោយជោគជ័យ និងថែម​​ទាំង​ទ​ទួលបានការកោតសរសើរយ៉ាងខ្លាំងពីទឹកចិត្តមួយនេះផងដែរ៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី