MG ផ្តល់ជូននូវតម្លៃយ៉ាងពិសេស នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីពង្រីកទីផ្សារបន្ថែមទៀត
- 2021-04-11 04:30:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
MG ផ្តល់ជូននូវតម្លៃយ៉ាងពិសេស នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីពង្រីកទីផ្សារបន្ថែមទៀត
ចន្លោះមិនឃើញ
បុណ្យចូលឆ្នាំប្រពៃណីខ្មែរគឺជាការប្រារព្ធពិធីបុណ្យប្រពៃណីជាតិដែលទាក់ទងទៅនឹងប្រវត្ថិសាស្ត្រនៅប្រទេសកម្ពុជា។ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានអាជីវកម្មជាច្រើននៅក្នុងប្រទេសកម្ពុជាបានផ្តល់ជូនប្រម៉ូសិនយ៉ាងពិសេសដល់អតិថិជនរបស់ខ្លួនជារៀងរាល់ខែមេសា។ ព្រោះខែមេសាគឺជារដូវកាលដែលការលក់ផលិតផលគ្រប់ប្រភេទមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយហេតុថាមុនចូលឆ្នាំខ្មែរប្រជាជនកម្ពុជាជាច្រើនបានទិញអំណោយសម្រាប់ខ្លួនគេផ្ទាល់ឬក្រុមគ្រួសារ។
មនុស្សម្នាជាច្រើនបានជ្រើសរើសការទិញ ឬ ផ្លាស់ប្តូររថយន្តថ្មីមុនបុណ្យចូលឆ្នាំខ្មែរពីព្រោះពួកគេជឿថារថយន្តថ្មីនឹងនាំលាភសំណាងដល់ពួកគេសម្រាប់ឆ្នាំថ្មី ហើយរថយន្តក៏អាចនាំពួកគេទៅកាន់គ្រប់ទីកន្លែងកំឡុងពេលថ្ងៃឈប់សម្រាកនោះផងដែរ។ ទាំងនោះហើយដែលជាហេតុផលធ្វើអោយមានក្រុមហ៊ុនរថយន្តជាច្រើនបានផ្តល់ជូននូវកាដូរយ៉ាងអស្ចារ្យដល់អតិថិជនរបស់ពួកគេ។
វាមិនមានអ្វីចម្លែកទេដែលក្រុមហ៊ុនMGបានប្រកាសជាផ្លូវការអំពីការបញ្ចុះតម្លៃយ៉ាងពិសេសដល់អតិថិជនរបស់ពួកគេ រួមនឹងកាដូរជាច្រើនមុខទៀតដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់នេះ។ MGបានផ្តល់ជូននូវតម្លៃយ៉ាងពិសេសអស្ចារ្យសម្រាប់ឆ្នាំថ្មីនេះដើម្បីពង្រីការលក់របស់ពួកគេ។
បន្ថែមលើសពីនេះទៀត គ្រប់ម៉ូឌែលរថយន្តMGទាំងអស់ក៏មានការធានាជូនរយៈពេល៣ឆ្នាំ ឬ 100,000Km ផងដែរ។ ប្រសិនបើលោកអ្នកកំពុងស្វែងរករថយន្តថ្មី នោះវាជាពេលវេលាដ៏អស្ចារ្យមួយសម្រាប់លោកអ្នកក្នុងការជ្រើសរើសរថយន្តល្អប្រណីតដែលឌីស្សាញជាមួយបច្ចេកវិទ្យាថ្មី និងមុខងារសន្សំសំចៃខ្ពស់។ រថយន្តMGកំពុងឆ្ពោះទៅមុខជាមួយនឹងបច្ចេកវិទ្យាថ្មីទំនើបដោយការបំពាក់ជាមួយនឹងម៉ាស៊ីនតូចដើម្បីសន្សំសំចៃប្រេងឥន្ធនៈ ហើយបន្ថែមនូវប្រព័ន្ធតួបូដើម្បីបង្កើនសំទុះអោយរថយន្តមានកម្លាំងខ្លាំង ដែលនោះជាចំណុចពិសេសមួយក្នុងការសន្សំសំចៃនៃប្រេងឥន្ធនៈ និងតម្លៃពន្ធផ្លូវផងដែរ៕