រំលឹកអនុស្សាវរីយ៍ចាស់ បង្កើតអនុស្សាវរីយថ្មី! អបអរចូលឆ្នាំថ្មីនៅផ្ទះសម័យកាលកូវីដ

  • 2021-04-14 04:59:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្លេចៗខ្លួនដល់ ថ្ងៃចូលឆ្នាំប្រពៃណីខ្មែរល្មម តែស្ថានភាពកូវីដមិនទាន់ធូរស្បើយនៅឡើយ ធ្វើឲ្យគ្រួសារដែលនៅឆ្ងាយពីគ្នាមិនអាចជួបជុំបានដូចរាល់ឆ្នាំ។

តែដើម្បីសុវត្ថិភាពពីកូវីដ-១៩ អ្នកគួរយកចិត្តទុកដាក់គោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ រក្សាអនាម័យ រក្សាគម្លាត និងមិនគួរជួបជុំ ពិសេសកុំចេញក្រៅផ្ទះ បើមិនចាំបាច់ ដើម្បីចូលរួមបញ្ឈប់ការរីករាលដាលនៃមេរោគកូវីដ-១៩។

បើតែងដើរលេងរាល់ឆ្នាំពីមុនមក ឆ្នាំនេះនៅផ្ទះមានអីមិនល្អ អ្នកនៅតែអាចធ្វើសកម្មភាពមានន័យជាច្រើនដូចជា ៖

១. រៀបចំតុបតែងផ្ទះទទួលទេវតាឆ្នាំថ្មី ៖

ជាទូទៅឱ្យតែជិតដល់ថ្ងៃបុណ្យទាន ប្រជាជនខ្មែរតែងតែរៀបចំបោសសម្អាតធូលីដី ផ្លាស់ប្ដូរទីតាំងគ្រឿងសង្ហារឹម ប្ដូររបស់ថ្មីៗ ដើម្បីអបអរទទួលទេវតាឆ្នាំថ្មី ឱ្យលើករាសី សិរីសួស្ដីក្នុងឆ្នាំថ្មី។ អំឡុងកូវីដ-១៩កំពុងផ្ទុះផងនោះ ការសម្អាតផ្ទះរក្សាអនាម័យ ឱ្យស្អាតជាប្រចាំ ជួយអ្នកឲ្យ មានសុខភាពល្អ និងកាត់បន្ថយហានិភ័យបានមួយកម្រិតផងដែរ។

២. ជុំគ្នានិយាយរឿងអនុស្សាវរីយ៍សប្បាយៗកាលពីមុន (មើលរូបចាស់ៗ) ៖

ឪពុកម្ដាយ កូនៗបងប្អូន អាចមានពេលវេលា នៅជុំគ្នាក្នុងផ្ទះ រំលឹកអនុស្សាវរីយ៍ធ្លាប់ធ្វើរួមគ្នា នឹកគ្រាពីពេលកុមារភាព ល្បែងកម្សាន្ត ធ្លាប់លេងជុំគ្នាកាលពីជំនាន់មុនដូចជា៖ បោះអង្គុញ, ចោលឈូង, ទាញព្រាត់ជាដើម ព្រោះថាក្មេងសម័យឥលូវអាចនឹងមិនធ្លាប់ស្គាល់ពីល្បែងប្រពៃណីរបស់ខ្មែរ ទាំងនេះ។

៣. ស្រង់ព្រះនៅផ្ទះ ៖

នៅពេលចូលឆ្នាំខ្មែរម្ដងៗ ជាពិសេសនៅថ្ងៃទី៣ ដែលជាថ្ងៃបុណ្យឆ្លងចូលឆ្នាំថ្មី គេតែងប្រារព្ធពិធីស្រង់ព្រះ ស្រោចទឹកឱ្យឱពុកម្ដាយ លោកអ្នកមានគុណ ដែលជាព្រះកន្លោង (ព្រះរស់)។ គេមានជំនឿថានឹងទទួលបានបុណ្យច្រើន និងសេចក្ដីសុខក្សេមក្សាន្ត។

៤. ថតរូប ឬ វីដេអូទុកជាអនុស្សាវរីយ៍ ៖

ថតរូប និង វីដេអូ គ្រាន់ទុកជាអនុស្សាវរីយ៍ គឺជាសកម្មភាពដ៏សប្បាយរីករាយមួយ ងាយឯណាបានរៀបចំផ្ទះស្អាតទទួលទេវតា មួយឆ្នាំមានតែម្តងប៉ុណ្ណោះ។ តែបើអ្នកនៅឆ្ងាយពីគ្រួសារ តែម្នាក់ឯង រឹតតែគួរថតរូប ឬ វីដេអូឲ្យបានច្រើន ដើម្បីផ្ញើជូនលោកអ្នកមានគុណមើល គ្រាន់បំបាត់ចិត្តនឹកនាបានខ្លះ។

៥. ញ៉ាំអាហារឆ្ងាញ់ៗ ជុំគ្នា ៖

ញុំាអាហារជុំគ្នាជាពេលវេលាដ៏មានន័យបំផុត សម្រាប់គ្រួសារ ពិសេសគឺ កុំភ្លេចជូនពរឆ្នាំថ្មីគ្នាទៅវិញទៅមក ដែលនេះ គឺជាការចែករំលែកក្តីស្រលាញ់ និងការយកចិត្តទុកដាក់ចំពោះគ្នា។ តែបើនៅម្នាក់ឯងឆ្ងាយពីគ្រួសារ អ្នកក៏អាចប្រើជា វីដេអូខលទៅដើម្បីជូនពរគ្នាបានដែរ។

ក្នុងស្ថានការណ៍ថ្មីនេះ តំបន់ខ្លះ មិនអាចចេញមកទិញសម្ភារៈប្រើប្រាស់ គ្រឿងទេស ឬបន្លែផ្លែឈើបាន តែបើចេញបាននោះក៏មិនសូវមានសុវត្ថិភាពប៉ុន្មានដែរ។ ដូច្នេះដើម្បីសុវត្ថិភាព លោកអ្នកអាចកុម្ម៉ង់គ្រឿងទេស សម្ភារៈប្រើប្រាស់ ម្ហូបអាហារ ឬកញ្ចប់អាហារដែលធ្វើហើយស្រាប់ តាមរយៈអេប foodpanda បានយ៉ាងស្រួល និងរហ័សទាន់ចិត្ត។

ភ្នាក់ងារដឹកជញ្ជូន foodpanda តែងតែគោរពតាមគោលការណ៍រក្សាអនាម័យយ៉ាងតឹងរ៉ឹង គ្រប់ពេលគឺ ពាក់ម៉ាស, ស្រោមដៃ, បាញ់អាល់កុលសម្អាតធុងរាល់ពេលដឹកជូនភ្ញៀវម្ដងៗ និងរក្សាគម្លាតពីអតិថិជនជានិច្ច។

លោកអ្នកអាចចុចកុម្ម៉ង់ងាយស្រួលតាមអេប foodpanda បានគ្រប់ពេល មិនថាយប់ ឬថ្ងៃ ព្រោះសេវាកម្មដឹកជញ្ជូន មិនមានជាប់ក្នុងការអនុវត្តវិធានការបំរាមគោចរនោះទេ។

ងាយៗដោយគ្រាន់តែមានអេប foodpanda ក្នុងការកុម្ម៉ង់គ្រឿងទេស និងសម្ភារៈប្រើប្រាស់ ហូបចុកជាច្រើន ឈប់ទៅផ្សារប្រជ្រៀតគ្នាទិញទៀតទៅ ។

foodpanda តែងមានប្រូម៉ូសិនតាមរដូវកាល ពិសេសសម្រាប់ចូលឆ្នាំខ្មែរនេះ ៖

  • ប្រើកូដ [KNY50] ដើម្បីទទួលបានការបញ្ចុះតម្លៃ ៥០% លើការកុម្ម៉ង់ពីហាងទំនិញចាប់ពី ៧ដុល្លារឡើង (សម្រាប់ហាងដែលត្រូវបានជ្រើសរើស)។

  • ប្រើកូដ [Sabay] ដើម្បីទទួលបាន ២ដុល្លារមកវិញសម្រាប់ការចំណាយចាប់ពី ៥ដុល្លារឡើងទៅ ។ បញ្ជាក់ ៖ ប្រូម៉ូសិននេះមានសុពលភាពសម្រាប់អ្នកប្រើ foodpanda លើកដំបូងប៉ុណ្ណោះ។

  • ដោនឡូតអេប ៖ foodpanda

សូមឲ្យសុខភាពល្អ និង សុវត្ថិភាពទាំងអស់គ្នាក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរនេះ៕

អត្ថបទ៖ សុខុន សុម៉ាភាវី