មិន​ធ្លាប់មាន​សោះ! លៀក លីដា គ្រោង​សម្ពោធ​បើក​រោងកុនDigital ឆាប់ៗ​នេះ

  • 2021-04-16 03:47:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម អិល ឌី គ្រោង​សម្ពោធ​បើក​រោងភាពយន្តDigital ដំបូង​គេ​មិន​ធ្លាប់​មាន​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០២១ ដោយ​App របស់​ផលិតកម្ម​នេះ​បង្កើត​ឡើង​មិន​តម្រូវ​ឲ្យ​ប្រិយមិត្ត​ចុចsubscribe ឬ​បង់​ប្រាក់​ថ្លៃ​ទស្សនា​ប្រចាំ​ខែ​នោះ​ទេ គឺ​ចូល​ទិញ​សំបុត្រ ទស្សនា​ដូច​រោងកុន​តែ​ម្ដង។

ចាងហ្វាង​ផលិតកម្ម អិល ឌី លោក លៀក លីដា និយាយ​ថា Angkor DC មិនមែន​ជា App មើល​រឿង​ធម្មតា​នោះ​​ឡើយ ព្រោះ​វា​ជា​រោងកុន​Digital ដែល​ចាក់​បញ្ចាំង​រឿង​ថ្មីៗ និង​ល្អ​មើល​ជា​ច្រើន ហើយ​បើក​ឲ្យ​ប្រិយមិត្ត​ចូល​ទិញ​សំបុត្រ​ទស្សនា​ដោយសេរី គ្រប់​ពេល​វេលា និង​គ្រប់​ទីកន្លែង។

លៀក លីដា៖"ពួក​យើង​ចាក់​រឿង​ថ្មីៗ​តែ​ម្ដង ហើយ​ជា​ប្រភេទ​កុន​ដុំ។ អត់​ដូច​ទៅ​នឹង​App ដទៃ​ទេ​ទេ គឺ​វា​អត់​ដូច​គ្នា​ដាច់​ខាត​តែ​ម្ដង"។

ម្ចាស់​ផលិតកម្ម​អិល ឌី រូប​នេះ បន្ថែម​ថា រឿង​ដែល​ត្រូវ​ចាក់​បញ្ចាំង​មុន​គេ ចាប់ពីខែឧសភា តទៅ គឺ​មាន​ដូច​ជា​រឿង"លោក​ប្ដី​វគ្គ​២" រឿង"តណ្ហា" រឿង"​ជួប​ស៊យ​វគ្គ​៣" រឿង"អា​តួ​កូន​ឪ" និង​រឿង"ផ្គរ​ធ្លាក់​សង្កត់​វិញ្ញាណ​វគ្គ២" ជាដើម។

យោងតាមវីដេអូផ្សព្វផ្សាយខ្លីមួយរបស់ Angkor DC បង្ហាញថា​​ ការបង្កើតApp ថ្មីនេះ នឹងជួយពង្រឹងប្រព័ន្ធចែកចាយភាពយន្ដខ្មែរខ្នាតធំឲ្យកាន់តែទូលំទូលាយទាំងនៅកម្ពុជា និងទូទាំងសកលលោក។ តាមរយៈនេះ ក៏នឹងធ្វើឲ្យវិស័យភាពយន្ដខ្មែរកាន់តែរឹងមាំ និងផ្ដល់ឱកាសដ៏អស្ចារ្យដល់ផលិតករខ្មែរ តារាសម្ដែងខ្មែរ និងអ្នកជំនាញគ្រប់ផ្នែកទាំងអស់នៅក្នុងវិស័យភាពយន្ដកម្ពុជា៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម