កូន​យន្តហោះ​ NASA ​បញ្ជា​ពី​ចម្ងាយ​ចំណាយ​ ៨៥ លាន​ដុល្លារ​ត្រៀម​បង្ហោះ​នៅ​​ភព​អង្គារ​​​

  • 2021-04-19 08:20:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុមការងារ​អវកាស​ NASA ​បាន​ចុះ​ផ្សាយ​អំពី​បេសកម្ម​ជំហាន​បន្ទាប់​របស់​ពួក​គេ​គឺ​ត្រូវ​បញ្ជា​ដ្រូន​ ​ឬ​ ឧទ្ធម្ភាគចក្រ​មាន​​ឈ្មោះ​ថា Ingenuity ​ឲ្យ​វា​ដំណើការ​ជា​លើក​ដំបូង​បង្អស់​នៅ​ភព​អង្គារ​ នៅ​ថ្ងៃ​នេះ​តែ​ម្ដង។

ដ្រូន​ Ingenuity

​រំឮក​ផង​ដែរ​ ​បេសកម្ម​ចុងក្រោយ​បង្អស់​របស់ NASA ​ចំណាយ​ពេល​អស់​ជាង ​៧ ​ខែ​ទើបបាន​ចុះ​ចត​ដោយ​ជោគជ័យ​ជាមួយ​នឹង​យាន​គ្មាន​មនុស្ស​បើក​ឈ្មោះ​ថា​ Perseverance ​ដែល​ដំណើការ​របស់​វា​​ស្មុគស្មាញ​និង​ត្រូវ​មាន​ការ​​ប្រុង​ប្រយ័ត្ន​ខ្ពស់​។​

​ក្រៅ​ពី​តួ​យាន​ដូច​កូន​ឡាន​បញ្ជា​បាន​ធ្វើការ​រុករក​និង​ខូង​ដី​ភព​អង្គាររួច​ហើយ ​NASA ​ក៏​បាន​បង្កប់​កូន​យន្តហោះ​មួយ​ផង​ដែរ​ដើម្បី​បង្ហោះ​សិក្សា​បន្ថែម​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ។ ​តម្លៃ​នៃ​ការ​ផលិត​កូនយន្តហោះ​តូច​នេះ​​ចំណាយ​ជាង ៨៥ ​លាន​ដុល្លារ​ឯណោះ​។​

យាន​គ្មាន​មនុស្ស​បើក​ឈ្មោះ​ថា​ Perseverance

​សម្រាប់​អ្នក​ដែល​ចាប់​អារម្មណ៍​អាច​ចូល​ទៅ​យូធូប​ផ្លូវការ​របស់ NASA [ដូច​បង្ហាញ​នៅ​ខាង​ក្រោម] ​រួច​ចុច​លើ​ពាក្យ​ ​Set remember ​ដើម្បី​ឲ្យ​យូធូប​លោត​ប្រាប់​ពេល​ក្រុមការងារ​ចាប់ផ្តើម​បង្ហោះ​ផ្សាយ​ផ្ទាល់​។

ប្រភព៖ Space   ប្រែ​សម្រួល៖ រក្សា