ច្បាស់ការ​! ក្លឹប​អាល្លឺម៉ង់​ទាំង​២​នេះ​ នឹង​មិន​ចូល​រួម​ក្នុង​ European Super League នោះ​ទេ​

  • 2021-04-19 11:56:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Hans Joachim Watzke នាយក​ប្រតិបត្តិ​ក្លឹប​ Bayern Munich បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្លឹប​របស់​លោក​ និង​ក្លឹប​ Borussia Dortmund នឹង​មិន​ចូល​រួម​នៅ​ក្នុង​ European Super League នោះ​ទេ​។

ការ​សម្រេច​ចិត្ត​មិន​ចូល​មិន​ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ​ ធ្វើ​ឡើង​បន្ទាប់ពី​​​ឆ្លង​កាត់​ការ​ប្រជុំ​ និង​សេចក្ដី​សម្រេច​ពី​សមាគម​ក្លឹប​អឺរ៉ុប​ ដែល​មិន​ពេញចិត្ត​ និង​បាន​បដិសេធ​ក្នុង​ការ​បង្កើត​ European Super League មួយ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ESL បង្កើត​ឡើង​កាល​ពី​ម្សិលមិញ​ដោយ​មាន​ក្លឹប​ធំៗ​ទាំង​១២​ចូល​រួម​។ ក្រោយ​ការ​ប្រកួត​នេះ​បាន​បង្កើត​ឡើង​ ខាង​ UEFA និង​ FIFA មិន​ពេញ​ចិត្ត​ និង​ដាក់​សម្ពាធ​នឹង​ក្លឹប​ណា​ ដែល​ចូល​រួម​ក្នុង​ការ​ប្រកួត​នេះ​៕

ប្រភព៖ BVB

អត្ថបទ៖ ហ៊ីម រស្មី