ឧទ្ធម្ភាគចក្រភពព្រះអង្គារ របស់ណាសាចាប់ផ្តើមហោះហើរជាលើកដំបូង

  • 2021-04-20 03:05:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧទ្ធម្ភាគចក្រពិសោធន៍ Ingenuity របស់អង្គការណាសាបានហោះផុតពីផ្ទៃដីភពក្រហមកាលពីថ្ងៃចន្ទទី១៩ មេសាដោយសម្រេចបានការហោះហើរដែលប្រើថាមពលលើកដំបូងនៅលើភពមួយផ្សេងទៀត។ ជ័យជម្នះមួយនេះត្រូវបានសាទរជាពេលវេលារបស់បងប្អូនត្រកូលរ៉ាយ (Wright)។ ឧទ្ធម្ភាគចក្រខ្នាតតូចទម្ងន់ ៤ ផោន (១,៨ គីឡូក្រាម) ថែមទាំងបានដឹកស្លាបក្រណាត់ពីដ្រូន Wright Flyer ដែលបានបង្កើតប្រវត្តិសាស្ត្រស្រដៀងគ្នានៅទីក្រុងឃីតធី រដ្ឋខារ៉ូលីណាក្នុងឆ្នាំ ១៩០៣ (គ្រាដែលយន្តហោះដំបូងសាកល្បងហោះហើរ)។

វាជាការហោះរយៈពេលខ្លី ត្រឹមតែ ៣៩ វិនាទីនិងហោះក្នុងកម្ពស់ ១០ ហ្វីត (៣ ម៉ែត្រ) ប៉ុន្តែបានសម្រេចនូវគោលដៅសំខាន់ៗទាំងអស់។ ខណៈមើលវីដេអូហោះហើរក្នុងកម្មវិធីសន្និសីទ លោកស្រី មីមី អ៊ុង ប្រធានគម្រោងនេះបាននិយាយថា “ព្រឺសម្បុរគីង្គក់។ វាដំណើរការដូចរបៀបដែលយើងចង់ធ្វើតេស្តិ៍យ៉ាងអ៊ីចឹង។ជាការហោះហើរដ៏អស្ចារ្យខ្លាំងណាស់។ ខ្ញុំមិនគិតថាខ្ញុំអាចឈប់មើលវាម្តងហើយម្តងទៀតបាននោះទេ”។

ក្រុមអ្នកបញ្ជាការហោះហើរនៅមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់ណាសាក្នុងរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសជោគជ័យ បន្ទាប់ពីទទួលបានទិន្នន័យនិងរូបភាពតាមរយៈយានស្រាវជ្រាវ Perseverance ។ ឧទ្ធម្ភាគចក្រ Ingenuity បានធ្វើដំណើរទៅភពព្រះអង្គារតាមរយៈយាន Perseverance ដោយភ្ជាប់ទៅនឹងតួរបស់វា នៅពេលវាចុះចតនៅដងទន្លេបុរាណមួយកាលពីខែកុម្ភៈ។ ឧទ្ធម្ភាគចក្រតម្លៃ ៨៥ លានដុល្លារនេះត្រូវបានចាត់ទុកជាការប្រថុយប្រថានខ្ពស់ ប៉ុន្តែក៏ទទួលផលវិញខ្ពស់ផងដែរ៕

ប្រភព៖ rasmeinews.com