វ៉ាក់សាំងការពារកូវីដរបស់ចិន នឹងត្រូវបាញ់ចូលតាមច្រមុះជំនួសឱ្យការចាក់បញ្ចូលតាមម្ជុលធម្មតា
- 2021-04-20 06:35:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ាក់សាំងការពារកូវីដរបស់ចិន នឹងត្រូវបាញ់ចូលតាមច្រមុះជំនួសឱ្យការចាក់បញ្ចូលតាមម្ជុលធម្មតា
ចន្លោះមិនឃើញ
នាយកប្រតិបត្តិក្រុមហ៊ុនចិន CanSino Biologics លោក Xuefeng Yu បានថ្លែងប្រាប់សារព័ត៌មាន CNBC កាលពីថ្ងៃអាទិត្យកន្លងទៅថា ចិននឹងចាប់ផ្តើមកម្មវិធីផ្តល់វ៉ាក់សាំងការពារវីរុសកូវីដ១៩ តាមរយៈការបាញ់ចូលតាមច្រមុះជំនួសឱ្យការចាក់ម្ជុលចូលតាមដៃ។
លោក Yu បានថ្លែងប្រាប់ CNBC បន្ថែមទៀតថា មធ្យោបាយបញ្ចូលវ៉ាក់សាំងទៅក្នុងខ្លួនមនុស្ស តាមរយៈការបាញ់ចូលតាមច្រមុះមានប្រសិទ្ធភាពការពារវីរុសកូវីដបានខ្លាំងជាង វិធីចាក់បញ្ចូលតាមម្ជុលធម្មតា។
ទន្ទឹមនឹងនេះ នាយកប្រតិបត្តិក្រុមហ៊ុនចិនខាងលើ បានបញ្ជាក់ថាការបាញ់វ៉ាក់សាំងការពារកូវីដចូលតាមច្រមុះនេះនឹងបង្កើនប្រសិទ្ធភាពការពារ របស់វ៉ាក់សាំងខ្លាំងជាងមុន មូលហេតុព្រោះថា វីរុសកូវីដ១៩ អាចឆ្លងចូលក្នុងខ្លួនមនុស្សបានតាមរយៈផ្លូវដង្ហើម ហើយវិធីសាស្រ្តនេះនឹងចាប់ផ្អើមដំណើរការនៅសប្តាហ៍ក្រោយ៕