នឹក Oppa ទេ? Lee Jong Suk អាចនឹងត្រឡប់មកវិញតាមរយៈរឿងថ្មី «Big Mouth»
- 2021-04-21 08:48:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នឹក Oppa ទេ? Lee Jong Suk អាចនឹងត្រឡប់មកវិញតាមរយៈរឿងថ្មី «Big Mouth»
ចន្លោះមិនឃើញ
នៅថ្ងៃទី២១ ខែមេសានេះ មានសេចក្ដីរាយការណ៍មកថា តារាសម្ដែងមុខស្រទន់មានមន្តស្នេហ៍ Lee Jong Suk អាចនឹងវិលត្រឡប់មកពិភពសម្ដែងវិញ តាមរយៈរឿងភាគថ្មីមានចំណងជើងថា «Big Mouth»។
បើគ្រប់យ៉ាងដំណើរការទៅតាមការគ្រោងទុក នោះតារាប្រុសរូបនេះនឹងក្លាយជាតួឯកក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ tvN ស្របពេលជាមួយគ្នានោះ នៅពេលនេះក្រុមហ៊ុនរបស់ Lee Jong Suk គឺ A-Man Project បាននិយាយថា Jong Suk កំពុងពិចារណាជាមួយនឹងរឿងថ្មីនេះ។
ប្រសិនលោកយល់ព្រមថតរឿងនេះ នោះលោកត្រូវសម្ដែងជាតួមេធាវីក្រីក្រម្នាក់ដែលត្រូវបានគេផ្តន្ទាទោសខុស ហើយក្រោយមកតួម្នាក់នេះក៏ត្រូវក្លាយជាជនបោកប្រាស់តែម្ដង។ រឿង «Big Mouth» គ្រោងនឹងចាប់ថតនៅពេលណាមួយ នៅចុងឆ្នាំនេះ។
មួយវិញទៀត ប្រសិន Jong Suk ទទួលថតរឿងមួយនេះ ដូច្នេះ «Big Mouth» នឹងក្លាយជាភាពយន្តថ្មី ដែលលោកដើរតួឯក ក្រោយបញ្ចប់កាតព្វកិច្ចជាទាហានជាផ្លូវការកាលពីថ្ងៃទី០២ ខែមករា៕
ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត