ប្រធាន​ក្លឹប​បាល់ទាត់​វិសាខា​ ឧបត្ថម្ភ​អង្ករ​ ៥តោន​ និង​គ្រឿង​ឧបភោគ​ដល់​ខណ្ឌ​ពោធិ៍សែនជ័យ​

  • 2021-04-23 03:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ផេក​ផ្លូវ​ការ​របស់​ រដ្ឋបាល​ខណ្ឌ​ពោធិ៍សែនជ័យ​ បាន​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ទី២១​ ខែ​មេសា​ ២០២១​ នេះ​លោក​ជំទាវ​ កែ​ សួនសុភី​ និង​ឯកឧត្ដម​ ស​ សុខា​ បាន​ឧបត្ថម្ភ​ជា​អង្ករ​ចំនួន​ ៥តោន​ស្មើ​និង​ ១,០០០​បាវ​ រួម​និង​គ្រឿង​ឧបភោគ ​បរិភោគ​ចំនួន​ ១,០០០​កញ្ចប់​ថែម​ទៀត​ដល់រដ្ឋបាលខណ្ឌ ដើម្បី​ចូលរួម​ជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩​ អំឡុង​ពេល​នេះ។​

រូបភាពលើផេក រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ

រំលឹក​ដែរ​ថា​ ទីក្រុង​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​ គឺ​កំពុង​អនុវត្តន៍​វិធានការ​បិទ​ខ្ទប់​រយៈពេល​១៤​ថ្ងៃ​ដោយ​ប្រជាពលរដ្ឋ​ទាំង​អស់​មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​នោះ​ឡើយ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ​ ១៩៕​

រូបភាពលើផេក រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី