ផ្អើលពេញទឹកពេញដីថា Zhao Liying និង Feng Shaofeng លែងគ្នាហើយ ក្រោយការបាន២ឆ្នាំកន្លះ
- 2021-04-23 05:13:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្អើលពេញទឹកពេញដីថា Zhao Liying និង Feng Shaofeng លែងគ្នាហើយ ក្រោយការបាន២ឆ្នាំកន្លះ
ចន្លោះមិនឃើញ
បន្ទាប់ពីរៀបការជាមួយគ្នាបាន ២ឆ្នាំកន្លះមក ពេលនេះចំណងអាពាហ៍ពិពាហ៍របស់ Zhao Liying និង Feng Shaofeng ដល់ពេលត្រូវបែកគ្នាហើយ។
នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ ស្ទូឌីយូរបស់តារាប្រុសស្រីទាំង ២បានប្រកាសថា៖ «បន្ទាប់ពីគិតគូរយ៉ាងហ្មត់ចត់មក Zhao Liying និង Feng Shaofeng បានសម្រេចប្រកាសដំណឹងនេះទៅកាន់មិត្តភ័ក្តិរបស់ពួកគេដែលបានបារម្ភកន្លងមក។ Zhao Liying និង Feng Shaofeng បានសម្រេច ចែកផ្លូវគ្នា ព្រមទាំងបានបញ្ចប់សម្ព័ន្ធភាពប្ដីប្រពន្ធនឹងគ្នាហើយ។ ពួកគេក៏ទើបតែបានបញ្ចប់ដំណោះស្រាយនេះដោយសន្តិវិធីដែរ»។
ទោះជាយ៉ាងណា ពួកគេក៏នឹងបន្តកាតព្វកិច្ចក្នុងនាមជាឪពុកម្ដាយ ក្នុងការចិញ្ចឹមបីបាច់កូនរបស់ពួកគេដែរ។
ក្នុងសេចក្ដីប្រកាសដដែលក៏បានបង្ហើបពីមូលហេតុដែលនាំឲ្យ អ្នកទាំង ២ ជ្រើសយកផ្លូវបែកដែរ នោះគឺ ពួកគេចង់ចៀសចេញពី «ការយល់ខុសនឹងគ្នា និងការស្មានដែលអត់ប្រយោជន៍» ដែលជាហេតុបង្កតែរឿងឈឺចាប់ដល់សាមីខ្លួនសង្ខាងនិងគ្រួសារ។
យ៉ាងណាមិញ ក្រោយមានសេចក្ដីប្រកាសហើយ Feng Shaofeng ក៏បាន Tag Zhao Liying ដោយនិយាយថា «ពេលវេលាវែងឆ្ងាយណាស់ អតីតកាលពិតជាមានន័យ សង្ឃឹមថាអនាគតនឹងប្រែជាកាន់តែល្អ»។ ខ្ទង់ ១ម៉ោងក្រោយ Zhao Liying ក៏បាន Tag Feng Shaofeng និងសរសេរសារដូចគ្នា។
ពិតណាស់ក្រោយរៀបកាារហើយ អ្នកទាំង ២បានទទួលការសាទរច្រើនពីមហាជន ប៉ុន្តែក៏ប្រឈមនឹងព័ត៌មានចចាមអារ៉ាមលែងលះច្រើនដងដែរ ជាពិសេសគិតចាប់ពិខែ មករាឆ្នាំនេះមក។ ប៉ុន្តែយ៉ាងណា គេក៏បានឃើញអ្នកទាំង ២ឧស្សាហ៍ទៅណាមកណាជាមួយគ្នា ទើបធ្វើឲ្យចចាមអារ៉ាមាំទាំងនោះស្ងប់វិញ ប៉ុន្តែអ្នកណាទៅស្មានដល់ថាចុងក្រោយពួកគេនៅតែបែកគ្នា៕
ប្រភព៖ 38jiejie