កីឡាករស្នៀតរយពាន់ ពុទ្ធ ឆាយរិទ្ធី រកឃើញកើតកូវីដ ១៩
- 2021-04-23 07:29:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករស្នៀតរយពាន់ ពុទ្ធ ឆាយរិទ្ធី រកឃើញកើតកូវីដ ១៩
ចន្លោះមិនឃើញ
អ្នកប្រដាល់រហ័ស្សនាមស្នៀតរយពាន់ ពុទ្ធ ឆាយរិទ្ធី ថ្ងៃនេះតេស្តឃើញកើតជំងឺកូវីដ ១៩ ឆ្លងមកពីប្រពន្ធ ព្រោះជាអាជីវកលក់នៅផ្សាយឈូកមាស។ នេះបើតាមការបង្ហោះលើផេក ក្លឹបប្រដាល់ពុទ្ធសេរីវង្សពោធិ៍សែនជ័យ មុននេះបានបញ្ជាក់ថា ម្សិលមិញនេះប្រពន្ធរបស់ ពុទ្ធ ឆាយរិទ្ធី បានតេស្តរកជំងឺកូវីដ ឃើញថាវិជ្ជមាន ដោយឡែករូបគេតេស្តថ្ងៃនេះក៏ឃើញវិជ្ជមានដូចគ្នា។
រំលឹកដែរថា ពុទ្ធ ឆាយរិទ្ធី ជាកីឡាករចាស់វស្សាមួយក្នុងវិស័យប្រដាល់គុនខ្មែរ ហើយរូបគេនៅតែអាចរក្សាសមត្ថភាពប្រកួតរហូតបច្ចុប្បន្ននេះ។ កីឡាកររូបនេះជាសិស្សគុននៃក្លឹបពុទ្ធសេរីវង្សពោធិ៍សែនជ័យ៕