ក្មេង​ក្រោម​១៨​ឆ្នាំ​ហាម​មើល! ណាខុន បញ្ចេញ​ក្បាច់​ថើប​យ៉ាង​មាន​ក្ដី​សុខ​ជាមួយ​ភរិយា

  • 2021-04-28 07:43:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ប្រុស ណាខុន បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល និង​អោប​ថើប​យ៉ាង​កក់ក្ដៅ​ជាមួយ​ភរិយា​ហើយ​សកម្មភាព​នេះ​ត្រូវ​បាន​លោក​បញ្ចេញ​តាម​បណ្ដាញ​សង្គម​ចេញ​ពី​ទីតាំង​លំហែ​ដ៏​ស្រស់​ត្រកាល​មួយ​នៅ​ថ្ងៃទី២៨ ខែ​មេសា នេះ។

លោក ណា​ខុន បាន​សរសេរ​សារ​មួយ​ដោយ​ភ្ជាប់​ជាមួយ​វីដេអូ​ខ្លី​នេះ​ថា រូប​លោ​ស្រឡាញ់ គោរព និង​ឲ្យ​តម្លៃ​ប្រពន្ធ​ណាស់៖"បង​នឹង​ថែរក្សា​ស្នេហា​មួយ​នេះ និង​រស់នៅ​ជាមួយ​អូន និង​កូន​ជា​រៀង​រហូត​តទៅ"។

អ្នក​គាំទ្រ និង​មិត្ដ​សិល្បៈ​ភាគ​ច្រើន​មិន​ដឹង​ថា​តារា​សម្ដែង​រូប​សង្ហា ណា​ខុន មាន​ភរិយា និង​កូន​តាំង​ពី​ពេល​ណា​មក​នោះ​ទេ ព្រោះ​លោក​ទើប​តែ​បង្ហាញ​ភាព​ស្និទ្ធស្នាល និង​ប្រើ​ពាក្យ​សម្ដី​ផ្អែមល្ហែម​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ​២០២០ មក។

នេះ​ជា​វីដេ​ថើប​មនុស្ស​ស្រី​ដ៏​កម្រ​មួយ​របស់​តារា​សម្ដែង​រូប​នេះ ព្រោះ​កន្លង​ទៅ​គេ​ធ្លាប់​តែ​ថើប​តួ​អង្គ​ស្រី​សម្ដែង​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ប៉ុណ្ណោះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម
អត្ថបទថ្មី