កុំលេងសើច សូម្បីអ្នកអាមេរិក ក៏ជិះទូកទៅមើលផ្ទះ ឈិន ឡុង នៅ Miami ដែរ!
- 2021-04-29 08:25:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំលេងសើច សូម្បីអ្នកអាមេរិក ក៏ជិះទូកទៅមើលផ្ទះ ឈិន ឡុង នៅ Miami ដែរ!
ចន្លោះមិនឃើញ
តារាសម្ដែងជំនាញខាងក្បាច់គុនកុងហ្វូ ឈិន ឡុង ត្រូវបានគេស្គាល់ថាជាកំពូលតារាដ៏ល្បីបំផុតមួយរូបក្នុងពិភពលោក ទាំងនៅក្នុងឧស្សាហកម្មភាពយន្តចិន ហុងកុង និងសូម្បីហូលីវូដ។ ដោយសារតែបែបនេះ ឈិន ឡុង ត្រូវបានគេដឹងថា មានផ្ទះជាច្រើនកន្លែងនៅលើពិភពលោកនេះ។
តាមព័ត៌មាន កំពូលតារារូបនេះ មានផ្ទះនៅអូស្ត្រាលី ថៃ ហុងកុង និងអាមេរិកជាដើម។ ក្នុងចំណោមនោះ នៅសហរដ្ឋអាមេរិក ផ្ទះដ៏ប្រណិតមួយរបស់លោក ស្ថិតក្នុងតំបន់ Beside ដ៏ល្បីនាទីក្រុង Miami។ ទីកន្លែងនេះជាតំបន់ទេសចរណ៍ដ៏ល្បីបំផុតមួយ។ បែបនេះហើយ ម្ចាស់ឆាណែលឈ្មោះ AnG Khmer US ដែលជាជនជាតិខ្មែររស់នៅសហរដ្ឋអាមេរិក និងជា Youtuber ម្នាក់ដែលតែងតែធ្វើវីដេអូបង្ហាញពីទីកន្លែងនានានៅអាមេរិកនោះ បានធ្វើវីដេអូមួយពាក់ព័ន្ធនឹងផ្ទះរបស់ ឈិនឡុង។
Youtuber ខ្មែរនៅអាមេរិករូបនេះ បាននាំប្រិយមិត្តរបស់នាងទៅមើលផ្ទះរបស់តារាក្បាច់គុន។ នៅលើទូកធំល្មម គេឃើញមានភ្ញៀវទេសចរណ៍សុទ្ធជាជនជាតិស្បែកស ហើយវីដេអូបានបង្ហាញពីទិដ្ឋភាពតាមបណ្ដោយឆ្នេរនៃតំបន់ Beside បន្តិចក្រោយមក ក៏មានសំឡេងភ្ញៀវទេសចរណ៍ហ៊ោឡើង គឺវេលាដែលមគ្គុទេសចរណ៍បានពិព័រណ៌នាថា នេះហើយគឺផ្ទះរបស់តារាភាពយន្តដ៏ល្បី Jackie Chan។
ផ្ទះនោះ គឺជាប្រភេទផ្ទះលំហែជាប់មាត់ដៃសមុទ្រដ៏មនោរម្យ។ ផ្ទះនេះតាមព័ត៌មាន មានទំហំ ៣០ ០០០ការ៉េ ឯតម្លៃវិញ គឺប្រមាណ ៦.៧លានដុល្លារអាមេរិកឯណោះ៕
តោះ...ឆ្លៀតទៅលេង Miami មួយភ្លែត ហើយក្រឡេកទៅមើលផ្ទះរបស់អាយដល ឈិន ឡុង ទាំងអស់គ្នា៖