សង្គ្រាម​លើ​វាល​ស្មៅ​កើត​ឡើង​ចុង​ម៉ោង កាត​ក្រហម​៤​ជំនួប Monaco ប៉ះ ​Lyon

  • 2021-05-03 01:51:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Lyon ​បាន​យក​ឈ្នះ​លើ​ក្រុម Monaco ​ក្នុង​លទ្ធផល ៣-២ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​បារាំង Ligue1 ​កាល​ពី​យប់មិញ​នេះ​។

​ការ​ប្រកួត​រវាង​ក្រុម​លេខ​៣​និង​លេខ​៤​ខាង​លើ​នេះ ​ពិត​ជា​ល្អ​មើល​មែនទែន ដោយសារ​តែ​បុក​គ្នា​ទៅ​វិញ​ទៅ​មក ​ហើយ​ក៏​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ច្រើន​ផង​ដែរ។ ​ខាង​ក្រុម Lyon ​មាន​កីឡាករ​កាត​ក្រហម​១​នៅ​នាទី​៧០ ​ប៉ុន្តែ​ពួកគេ​នៅ​តែ​ធ្វើ​បាន​ល្អ​យក​ឈ្នះ​បាន​ដដែល។ តែ​អ្វី​ដែល​កើត​ឡើង​នៅ​ចប់ការប្រកួតនោះ ​គឺ​ពិត​ជា​សាហាវ​មែនទែន។​

​ដោយ​នៅ​នាទី​៩៦ អាជ្ញាកណ្ដាល​បញ្ចប់ការប្រកួត ​សមាជិក​ក្រុម​ទាំង​សង​ខាង​ចាប់​ផ្ដើម​ប៉ះ​ទង្គិច ដេញ​វាយ​គ្នា​ពេញ​តារាង​តែ​ម្ដង។ ​អាជ្ញាកណ្ដាល​បាន​សម្រេច​ផ្ដល់​កាត​នៅ​នាទី​នេះ​ដល់​ទៅ​៤​កាត​ក្រហម ដោយ​ទៅ​ខាង Monaco ​២​កាត ​និង Lyon ​២​កាត។ ​វា​បាន​ក្លាយ​ជា​ជំនួប​ស៊ីសាច់​ហុត​ឈាម​គ្នា​សាហាវ​មួយ​ក្នុង​លីគ​បារាំង​ផង​ដែរ៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី

អត្ថបទពេញនិយម