រូបអាចម៍ផ្កាយដ៏អស្ចារ្យនេះ គឺថតបានដោយចៃដន្យ
- 2021-05-03 07:16:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបអាចម៍ផ្កាយដ៏អស្ចារ្យនេះ គឺថតបានដោយចៃដន្យ
ចន្លោះមិនឃើញ
ដើម្បីថតបានអាចម៍ផ្កាយដ៏ស្រស់ស្អាតមួយមិនមែនជារឿងងាយនោះទេ ទោះបីជារាល់ថ្ងៃមានអាចម៍ផ្កាយរាប់លានហោះសំដៅមកផែនដីក្ដី។ ប៉ុន្តែអ្នកថតរូបម្នាក់បែរជាសំណាងថតបានទិដ្ឋភាពអាចម៍ផ្កាយបញ្ចេញពន្លឺយ៉ាងស្រស់ស្អាត។
នៅពេលដែលអាចម៍ផ្កាយផ្ទុះចេញជាពន្លឺនៅតំបន់ភ្នំភាគខាងត្បូងប្រទេសឥណ្ឌាអ្នកថតរូបឈ្មោះ Prasenjeet Yadav បានគេងលក់បាត់ទៅហើយ ប៉ុន្តែសំណាងល្អកាមេរ៉ាដែលគាត់រៀបចំនៅក្បែរជើងភ្នំបានថតជាប់ទិដ្ឋភាពដ៏ពិសេសនេះ។
Yadav បានកំណត់ឲ្យកាមេរ៉ាថតរូបភាព ៩៩៩ សន្លឹកដែលមាន Exposure ១៥ វិនាទី ហើយចៃដន្យក៏ថតបានរូបអាចម៍ផ្កាយនេះ។ រូបភាពនេះថតបានតាំងពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០១៥ ប៉ុន្តែម្ចាស់រូបថតទើបបញ្ចេញវាជាសាធារណៈកាលពីចុងឆ្នាំ ២០១៦ ប៉ុណ្ណោះ៕