ប្រកាសថ្ងៃនេះភ្នំពេញ ឆ្លងរហូតដល់ជាង ៦០០នាក់ គឺផ្ទុះខ្លាំងចេញពី ៨ ភូមិនេះហើយ

  • 2021-05-04 06:28:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាមទិន្ន័យរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ៤ ឧសភា ២០២១ បានបង្ហាញតួលេខអ្នកឆ្លងសម្រាប់ថ្ងៃទី ៣ ឧសភា ២០២១ នេះ មានចំនួន ៩៣៨ នាក់ ។ នៅក្នុងនោះរាជធានីភ្នំពេញ គឺមានចំនួន ច្រើនជាងគេបង្អស់ រហូតដល់ ៦០៨នាក់ ដែលរកឃើញមានវិជ្ជមានកូវីដ ១៩ ។ ដោយឡែកបើតាមទំព័រហ្វេសប៊ុករបស់អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ ១៩ បានឱ្យដឹងថា ភូមិ នៅរាជធានីភ្នំពេញ ដែលមានអ្នកឆ្លងច្រើនជាងគេសម្រាប់ទិន្នន័យថ្មីនេះ រួមមាន៖

១. ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ

២. ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ

៣. ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

៤. ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ

៥. ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ

៦. ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ

៧. ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ

៨. ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ

សូមអំពាវនាវដល់បងប្អូន ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ សូមបងប្អូននៅក្នុងភូមិខាងលើនេះ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ​ទាក់ទងទៅលេខ ១១៥ ៕

អត្ថបទថ្មី