គ្រួសារ​ Bill Gate ​លែង​លះ​គ្នា​បន្សល់​ទុក​នូវ​សារ​ខ្លី​របស់​ប្រពន្ធ​ចង់​មាន​ជីវិត​ឯក​ជន

  • 2021-05-04 06:51:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ក្នុង​សារ​របស់​លោក​ស្រី ​Melina Gate ​បាន​សរសរ​ថា៖ «​កន្លង​មក​ជាង ២៧ ​ឆ្នាំ​មក​នេះ ពួក​យើង​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ​បន្សល់​ទុក​នូវ​កូន​ៗ​ដ៏​ឆ្លាត​វៃ​៣​នាក់​និង​បង្កើត​មូលនិធិ​មនុស្ស​ធម៍​ស្ទើ​តែ ជុំ​វិញ​ពិភពលោក​។ ពួក​យើង​នឹង​នៅ​តែ​បន្ត​បេសកម្ម​មនុស្ស​ធម៍​ដដែល ​ហើយ​ក៏​នឹង​នៅ​តែ​ធ្វើការ​ជាមួយ​គ្នា តែ​ពួកយើង​លែង​មាន​អី​ត្រូវ​ជឿជាក់​ថា រីកចម្រើន​ជាលក្ខណៈ​គូស្វាមី ភរិយា​ទៀត​ហើយ។ ខ្ញុំ​ចង់​បាន​ជីវិត​ឯក​ជន​ ​ចង់​ចាប់​ផ្តើម​ជីវិត​ថ្មី​។»

គ្រួសារលោក Bill Gate

​លោក Bill Gate ​និង​អ្នក​ស្រី​ Melinda Gates ​ត្រូវ​បាន​សារព័ត៌មាន​ធំៗ​ចុះ​ផ្សាយ​ថា​ ​មហាសេដ្ឋី​ចិត្ត​ធម៍​ដ៏​ល្បី​ល្បាញ​ទាំង​ផ្នែក​បច្ចេកវិទ្យា ​និង​សង្គម​មួយ​គូ​នេះ​​ បាន​លែង​លះ​គ្នា​ហើយ​ ​បន្ទាប់​ពី​រួម​រស់​ជា​ប្តី​ប្រពន្ធ​អស់​រយៈពេល​ជាង ២៧ ​ឆ្នាំ​បន្សល់​ទុក​នូវ​ចំណង​អាពាហ៍ពិពាហ៍​កូន​ស្រី​ដ៏​ស្រស់ស្អាត ២នាក់និង​កូន​ប្រុស​ម្នាក់ ឥឡូវ​​ពួក​គេ​ក៏​ពេញ​វ័យ​ហើយ​ដែរ​។ ​

​លោក ​Bill Gate ​និង​អ្នកស្រី​បាន​រៀបការ​ជាមួយ​គ្នា​នៅ​កោះហាវៃ​តាំង​ពី​ឆ្នាំ​ ១៩៩៤ ​មក​ទល់​បច្ចុប្បន្ន​លោក Bill Gate ​មាន​វ័យ ​៦៥​ឆ្នាំ ​ត្រូវ​បាន​គេ​ដឹង​ថា ​អ្នក​បង្កើត​ក្រុមហ៊ុន​ផលិត Software ធំជាងគេ​គឺ Microsoft ​ចំណែក​អ្នក​ស្រី​មាន​វ័យ ៥៦​ឆ្នាំ ​ជា​អ្នក​​បង្កើត​អាជីវកម្ម​និង​ជា​អ្នក​និពន្ធ​សៀវភៅ​ផង​ដែរ។ ​

​បេសកម្ម​រួម​គ្នា​របស់​ស្វាមី-ភរិយា​មួយ​គូ​នេះ​ដែល​នឹងបន្ត​​ធ្វើការ​ជាមួយ​គ្នា​នោះ​គឺ ​មូលនិធិ Philanthropic foundation ៕

ប្រភព៖ Aljazeera   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី