ព្រះអើយ! Miss Universe Paraguay រកឃើញវិជ្ជមានកូវីដ-១៩ ខណៈការប្រកួតកាន់តែខិតជិតមកដល់

  • 2021-05-04 08:53:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម Instagram ផ្លូវការរបស់ Miss Universe Paraguay ស្រីស្អាត Vanessa Castro ប្រកាស ក្ដែងៗជូនជាដំណឹងដល់អ្នកគាំទ្រថា នាងមានផ្ទុកជំងឺកូវីដ-១៩ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ខណៈការប្រកួត Miss Universe 2020 កាន់តែខិតជិតមកដល់។

Vanessa Castro បង្ហោះសារក្នុង Instagram នាងថា៖” ខ្ញុំទើបតែរកឃើញវិជ្ជមានកូវីដ-១៩ ហើយខ្ញុំជឿរជាក់ថាវានិងឆាប់ជាសះស្បើយឆាប់ៗនេះ។ សូមអរគុណដល់អ្នកទាំងអស់គ្នាដែល បានយកចិត្តទុកដាក់ចំពោះនាងខ្ញុំ”។

បន្ទាប់ពីរកឃើញផ្ទុកកូវីដ-១៩ Vanessa Castro ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសម្រាក ព្យាបាលតាមដានសុខភាពនាង។ ដោយឡែក ការប្រកួតប្រជែងបវរកញ្ញាឯកចក្រវាកកាន់តែគៀកមក ដល់នៅសល់មិនប៉ុន្មានថ្ងៃទៀតនោះទេ ពោលកម្មវីធីប្រកួតប្រព្រឹត្តិទៅនៅថ្ងៃទី ១៦ ឧសភា ២០២១ ខាងមុខនេះ៕

អត្ថបទ៖ Pav SreyPich