ក្លឹប​ប្រដាល់​ហាត់​បែប​សុខភាព​ ២ធំៗ​ខាត​រាប់​ម៉ឺន​ដុល្លារ​អំឡុង​កូវីដ​នេះ...​

  • 2021-05-04 08:56:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ប្រដាល់​ហាត់​បែប​សុខភាព​ Cambodian Top Team និង​ Prodal fight & fitness studio​ ខាត​លុយ​រាប់​ម៉ឺន​ដុល្លារ​ជា​ពិសេស​៣ខែ​ចុង​ក្រោយ​នេះ​ដោយ​សារ​តែ​កូវីដ ១៩។​

អ្នក​ហាត់បែបសុខភាពនៅ CTT

លោក​ ហ៊ុន​ ចន្ទរាជ្យ​ គ្រូ​ប្រដាល់​ប្រចាំ​ក្លឹប​ Cambodian Top Team​ បាន​ឲ្យ​ដឹង​ថា​ នេះ​លោក​រាប់​តែ ​២-៣​ ខែ​ចុង​ក្រោយ​ខាត​លុយ​ប្រហែល​ជាង​ ១ម៉ឺន​ដុល្លារ​ឯណោះ​ពី​ការ​បើក​បង្ហាត់​សិស្ស​បែប​សុខភាព។​ ឥលូវ​នេះ​ក៏​កំពុង​តែ​ពិបាក​ផង​ដែរ​ចំពោះ​ការ​ចំណាយ​លើ​ក្លឹប​ ពី​ព្រោះ​ក្នុង​មួយ​ខែ​បង់​ថ្លៃ​ដី​ ហូប​ចុក​ និង​ទឹក​ភ្លើង​គិត​ទៅ​ខ្ទង់​៣០០០​ដុល្លារ​ឯណោះ។​

អ្នក​ហាត់បែបសុខភាពនៅ CTT

ចំណែក​លោក​ Derek​ អ្នក​គ្រប់គ្រង​ក្លឹប​ Prodal fight & fitness studio​ លើក​ឡើង​ដែរ​ថា​ គិត​ទៅ​ក្លឹប​បិទ​រហូត​មក​តាំង​ពី​ផ្ទុះ​កូវីដ​ ដូច្នេះ​គ្មាន​ចំណូល​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​ចំណាយ​បង់​ប្រាក់​លើ​ថ្លៃ​ដី​ជា​ប្រចាំ។​ បើ​ទោះ​ជា​មាន​ការ​បន្ធូរបន្ថយ​ខ្លះៗ​ពី​ម្ចាស់​ដី​ក្ដី​ ប៉ុន្តែ​ក៏​នៅ​តែ​ពិបាក​សម្រាប់​ពួក​លោក​ ព្រោះ​ក្លឹប​នៅ​បិទ​គ្មាន​ចំណូល​ ហើយ​បើ​សភាពការណ៍​បន្ត​យូរ​បែប​នេះ​ទៀត​រឹតតែ​ពិបាក​ណាស់​ចំពោះ​ក្លឹប។​

អ្នកហាត់បែបសុខភាពនៅ Prodal (រូបភាព PFS)

រំលឹក​ដែរ​ថា​ មួយ​រយៈ​ពេល​ចុង​ក្រោយ​ ឬ​តាំង​ពី​ផ្ទុះ​ព្រឹត្តិការណ៍​ ២០​កុម្ភៈ​ មក​កម្ពុជា​បន្ត​រក​ឃើញ​អ្នក​កូវីដ​ ជា​ច្រើន​រហូត​ដល់​ថ្ងៃ​អ្នក​កំពុង​សម្រាក​ព្យាបាល​ជាង​១ម៉ឺន​នាក់​ហើយ។​ ដោយ​ឡែក​ខាង​វិស័យ​កីឡា ឬ​ប្រជាជន​នៅ​ភ្នំពេញ​ ក្នុង​តាខ្មៅ​ត្រូវ​បាន​បិទ​ខ្ទប់​ជិត​១ខែ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​