ការពិតទាំង ១០ ចេញពីមាត់ V ទាក់ទងនឹងទម្លាប់ ចំណូលចិត្ត និងប្រាថ្នាសំខាន់ក្នុងជីវិត
- 2021-05-04 10:31:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតទាំង ១០ ចេញពីមាត់ V ទាក់ទងនឹងទម្លាប់ ចំណូលចិត្ត និងប្រាថ្នាសំខាន់ក្នុងជីវិត
ចន្លោះមិនឃើញ
ស្របពេលមានឈ្មោះជាតារាល្បីលំដាប់ពិភពលោក ដូចនេះរឿងមួយចំនួនពី V (BTS) ក៏ត្រូវបានអ្នកគាំទ្រដឹងខ្ទេចស្ទើរគ្មានសល់ ប៉ុន្តែនៅតែមានរឿងខ្លះ យើងគួរដឹងបន្ថែមពីសមាជិក Viual ម្នាក់នេះរបស់ BTS។
ថ្ងៃនេះសូមលើកយករឿង ១០យ៉ាង ដែលអ្នកគាំទ្រ V មិនគួររំលង៖
១. V លែងចូលចិត្តញ៉ាំផ្លែស្ត្រប៊ឺរីទៀតហើយ
ច្រើនឆ្នាំមកហើយ V ចូលចិត្តញ៉ាំផ្លែស្ត្រប៊ឺរីណាស់ ប៉ុន្តែពេលនេះលែងហើយ។ ដោយសារដឹងថាលោកចូលចិត្តទើបមានអ្នកផ្ញើផ្លែឈើមួយមុខនេះមកជាច្រើន ហេតុនេះក៏ព្រោះតែញ៉ាំញឹកញាប់ពេក ទើប V ទៅជាលែងចូលចិត្តទៅវិញ។
២. V មានរបៀបលេងតេនីសប្លែកខុសគេ
ក្នុងភាគទី១២៩ ក្នុងកម្មវិធី Run BTS! សមាជិក BTS តម្រូវឲ្យលេងតេនីស ដូចនេះក៏ជាឱកាសសម្រាប់ V ក្នុងការលេងកីឡាដែលខ្លួនចូលចិត្ត។ ឲ្យតែចាប់កាន់រ៉ាកែតពេលណាគឺ កាន់ឡើងជាប់ខ្លាំង ហើយចាប់លើកវាយតេនីសខុសគេ។
៣. តារាដែលជម្រុញចិត្ត V ខ្លាំងបំផុតគឺ Kurt Cobain។ នេះជាអ្វីដែលលោកបានទម្លាយក្នុងវីដេអូជាមួយ Tokopedia
ក្រៅពីនេះកន្លងមកគ្រប់គ្នាក៏បានដឹងដែរថា តារាដែល V ចាត់ទុកជាគំរូរៀមច្បងសិល្បៈតាំងពីលោកនៅជា Trainee គឺ John Legend។ ប៉ុន្មានឆ្នាំក្រោយលោកក៏មានឱកាសបានជួប Idol បានសម្រេច ធ្វើឲ្យសុបិនលោកក្លាយជាការពិតស្ទើរមិនគួរឲ្យជឿ។
អ្នកទី ៣នោះគឺ Justin Bieber ដែលពេលនេះក្លាយជាតារារួមទ្រនំជាមួយ។
៤. លោកស្ទើរតែបោះបង់ការតាំងចិត្តធ្វើជា Trainee ទៅហើយ
និយាយក្នុងកម្មវិធី You Quiz The Block របស់ទូរទស្សន៍ tvN តារាប្រុសរូបនេះបាននិយាយលើកសរសរើពីឪពុករបស់ខ្លួន ដែលបានបំពេញតួនាទីយ៉ាងល្អបំផុត។ នៅពេលកូនជួបពេលវេលាលំបាកពេលហ្វឹកហាត់ ឪពុកលោកបានប្រាប់ថា មិនអីទេបើចង់ឈប់ ហើយរកការងារផ្សេងនោះ។ ជាពាក្យសាមញ្ញប៉ុន្តែពិតជាបានក្លាយជាកម្លាំងចិត្តធំបំផុតក្នុងចិត្ត V រហូតធ្វើឲ្យលោកបន្តការខិតខំប្រឹងប្រែងដល់បច្ចុប្បន្ន។
៥. លោកឈ្នះពាន «President’s Award»
ស្ថិតក្នុងកម្មវិធីបញ្ចប់ការសិក្សា សាកលវិទ្យាល័យ Global Cyber University បានប្រគល់ជូនពានកិត្តិយស «President’s Award» ដល់ Jimin និង V ដែលបានក្លាយជាបុគ្គលគំរូ និងមានឥទ្ធិពលប្រចាំសកលលោក។
៦. របៀបនៃការធ្វើបទចម្រៀង
V ធ្លាប់បង្ហើបថា ជាទូទៅលោកទម្លាប់សរសេរ Melody មុនសិន រួចទើបសរសេរបារ៉ូលតាមក្រោយ។ ធ្វើបែបនេះទើបងាយស្រួល និងគ្មានការផ្លាស់ប្ដូរ និងមិនបាច់ពិបាកកែ Melody ច្រើនដង។
៧. មូលហេតុដែលលោកមិនសូវបង្ហោះរូប Selfie ញឹកញាប់ដូចមុន
ក្នុងវីដេអូ Live លោកបាននិយាយថា លោកមិនដែលបានថតរូប Selfie ច្រើនទេអំឡុង ៦ខែ ហើយមូលហេតុពីក្រោយពិតជាធ្វើឲ្យហ្វេនស្ដាប់ហើយភ្ញាក់ផ្អើលពេល V និយាយថា «ខ្ញុំមិនចូលចិត្តមុខខ្ញុំចេញមកពេល Selfie»។
៨. ក្រុមហ៊ុនផលិតភាពយន្តភាគជាច្រើនចង់បានលោកមកសម្ដែងសឹងស្លាប់ទៅហើយ
តាមពិតទៅ V មិនមានគម្រោងថានឹងវិលត្រឡប់ទៅកាន់ពិភពសម្ដែងវិញទេ ប៉ុន្តែក្រុមហ៊ុនភាពយន្តច្រើនណាស់តែងរំពឹងទុកជានិច្ចពីការ Comeback របស់លោក។ បើគិតទៅៗវាមានរយៈពេល ៥ឆ្នាំហើយដែល V ដកខ្លួនពីការងារសម្ដែង ក្រោយពីបញ្ចប់ការងារក្នុងរឿង «Hwarang»។
៩. ចរិតរបស់ V ផ្អែកតាមសមាជិករួមក្រុម
បើតាមសម្ដីមិត្តរួមក្រុម ទាក់ទងនឹងចរិតរបស់ V គឺមួយបែបៗម្នាក់ ក្នុងនោះខ្លះនិយាយថា V ជាមនុស្សល្អិនល្អន់ មុនធ្វើអ្វីមួយចេះសួរឲ្យច្បាស់សិន ជាមនុស្សពូកែលើកទឹកចិត្ត ចិត្តល្អ លេងច្រើន និងកក់ក្ដៅ។
១០. បំណងទៅថ្ងៃអនាគត V ថាលោកចង់ក្លាយជាឪពុកដ៏ល្អម្នាក់ដូចឪពុករបស់លោកដែរ។ ជាឪពុកប្រកបដោយព្រហ្មវិហារធម៌ ស្រឡាញ់ បារម្ភពីកូនគ្រប់ពេលទាំងអស់។
ចំណែកនារីដែល V ប៉ងចង់បានជាគូ គឺជាអ្នកណាដែលពូកែមើលថែលោក និងស្រឡាញ់តែលោកម្នាក់ ព្រមទាំងមានចរិតគួរឲ្យស្រឡាញ់ពីធម្មជាតិ៕