បទ K-Pop ប្រចាំឆ្នាំ ២០១១ទាំង១៥ មានអ្នកចូល​មើលច្រើនជាងគេ បង្ហាញមុខគម្រប់ ១០ឆ្នាំនៅពេលនេះ

  • 2021-05-05 00:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្រើនទសវត្សមកហើយដែល K-Pop មាន​វត្តមាន​លើពិភពលោកនេះ ហើយមាន​វ័យកាន់តែចាស់ទៅៗ ប៉ុន្តែសម្រាប់យុវវ័យ វិស័យនេះ​នៅតែក្មេងជានិច្ច។ ជាក់ស្ដែងដូចបទ​ K-Pop ទាំង ១៥ខាងក្រោម ឈាន​មក​ដល់ឆ្នាំ ២០២១​នេះ​ វា​មាន​អាយុកាល​ ១០ឆ្នាំហើយ បើគិតពីឆ្នាំ ២០១១។ តារារួមមាន BIGBANG, f(x), IU, CNBLUE, SISTAR… សុទ្ធតែ​ជា​តារាជើងចាស់។ សម្រាប់បទ​ចម្រៀងដែល​មាន​មុខនៅពេល​នេះ​ សុទ្ធ​តែត្រូវ​បាន​លើកឡើងថា​ជា​វីដេអូដែល​មាន​អ្នក​ចូល​មើល​ច្រើនជាងបំផុតនៅពេល​នោះ បើទោះបីមិនមាន​សន្ធឹកអ្នក​ចូល​មើលច្រើន​ដូចបច្ចុប្បន្នក៏ដោយ។

តទៅនេះ​ សូម​បង្ហាញ​ជូន​កំពូល​បទ​ចម្រៀងជើងខ្លាំង​ប្រចាំ ២០១១ទាំង ១៥ចំណាត់ថ្នាក់ ដែលមានអ្នកមើលច្រើន (គិតត្រឹមថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១)៖

១៥. បទ «Twinkle Twinkle”» របស់ Girl’s Day មានអ្នកចូលមើល ១៨,៦លានដង

១៤. បទ «Don’t Cry» របស់ Park Bom មានអ្នកចូលមើល ១៩,៤លានដង

១៣. បទ «What Can I Do» របស់ Seungri មានអ្នកចូលមើល ១៩,៧លានដង

១២. បទ «Ur Man» របស់ SS501 មានអ្នកចូលមើល ២១,១លានដង

១១. បទ «Heart to Heart» របស់ 4MINUTE មានអ្នកចូលមើល ២១,២លានដង

១០. បទ «Love Girl» របស់ CNBLUE មានអ្នកចូលមើល ២១,៩លានដង

៩. បទ «Keep Your Head Down» របស់ TVXQ! មានអ្នកចូលមើល ២៧,៧លានដង

៨. បទ «Love Like This» របស់ SS501 មានអ្នកចូលមើល ៣៣,៧លានដង

៧. បទ «Loveya» របស់ SS501 មានអ្នកចូលមើល ៣៨,៩លានដង

៦. បទ «Pinocchio (Danger)» របស់ f(x) មានអ្នកចូលមើល ៤៦,១លានដង

៥. បទ «Baby Good Night» របស់ GD&TOP មានអ្នកចូលមើល ៤៦,៨លានដង

៤. បទ «Good Day» របស់ IU មានអ្នកចូលមើល ៥០,១លានដង

៣. បទ «Love Song» របស់ BIGBANG មានអ្នកចូលមើល ៥៨,៦លានដង

២. បទ «Tonight» របស់ BIGBANG មានអ្នកចូលមើល ៩៣,៤លានដង

១. បទ «Ma Boy» របស់ SISTAR19 មានអ្នកចូលមើល ១០១,២លានដង

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី