១​ទៀត​ហើយ​ស៊េរី​ត្រដាង​ស្លាប​ដូច​ឥន្ទ្រី! វណ្ណ ម៉ូនិច ទទួល​កាដូ​សម្រាប់​កូន​ទី​២​នេះ ធ្ងន់​ខ្លាំង​តែ​ម្ដង

  • 2021-05-05 04:38:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​សម្ដែង ត្រូវ​ស្វាមី ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ដោយ​ជូន​កាដូ​ដ៏​រថយន្ត​ប្រណិត និង​ទំនើប​បំផុត​មួយ​គ្រឿង ស៊េរី​ត្រដាង​ស្លាប​ដូច​សត្វ​ឥន្ទ្រី ធ្វើ​ឲ្យ​ប្រិយមិត្ត​ពោល​សរសើរ​សំណាង​នាង​គ្រប់​គ្នា។

នេះ​ជា​កាដូ ម៉ូនិច ទទួល​ស្វាមី សម្រាប់​ទទួល​សមាជិក​ថ្មី​របស់​ពួក​គេ។ អតីត​តារា​សម្ដែង​បាន​បង្ហាញ​ពី​ភាព​រីករាយ បញ្ចេញ​រឿង​នេះ​ប្រាប់​មិត្តភ័ក្ដិ​នៅ​លើ IG របស់​នាង។ នាង​បាន​សរសេរ​ថា "កាដូរទីពីរបស់ប៉ាៗអោយម៉ាម់មី​សម្រាប់​ចំណង​ដៃកូនទី២​ កូនប្រុស ហុង​ មីង ក្នុង​ពោះ​ជិត​ ៣១អាទិត្យ​ មិន​ត្រឹម​តែ​អោយ​កាដូ​ទេ​ ថត​រូប​អោយ​ទៀត​ ម៉េច​ដែ​ស្នាដៃ​របស់ប៉ាៗ…!”។

វណ្ណ ម៉ូនិច្ច បាន​បន្សាត់​ខ្លួន​ចេញ​ពី​សិល្បៈ​ច្រើន​ឆ្នាំ​មក​ហើយ ក្រោយ​ពី​បាន​បង្ហាញ​ខ្លួន​ក្នុង​ខ្សែភាពយន្ត​ភាគ​សម្រាប់​ទូរទស្សន៍​មួយ​រឿង​មាន​ចំណង​ជើង​ថា "ផ្កា​រីក​ក្នុង​ចិត្ត" កាល​ពី​អំឡុង​ឆ្នាំ ២០១៣-២០១៤។ ក្រោយ​ពី​ផ្ដើម​មាន​គេ​ស្គាល់ ម៉ូនិច មិន​បន្ត​សិល្បៈ ប៉ុន្តែ​បាន​ដក​ថយ​បន្តិច​ម្ដង​រហូត​មក​ដល់​សព្វ​ថ្ងៃ។

មិន​មាន​មូលហេតុ​ជាក់​លាក់​ពី​ករណី​នេះ​ទេ ប៉ុន្តែ​គេ​ដឹង​ថា បច្ចុប្បន្ន តារា​ស្រី​ធ្មេញ​ចំពឹស​រូប​នេះ មាន​ស្វាមី​ទៅ​ហើយ ហើយ​ស្វាមី​របស់​នាង ជា​អ្នក​ជំនួញ​វ័យ​ក្មេង​មួយ​រូប។ នាង​ត្រូវ​បាន​ស្វាមី ផ្គត់ផ្គង់​ឲ្យ​រស់​នៅ​ស្រួល ទោះ​មិន​បាច់​ហត់​នឿយ​ក្នុង​ការ​ងារ​សិល្បៈ​បន្ត​ទៀត។ ក្នុង​វេលា​រួម​រស់​ជាមួយ​គ្នា ដោយ​មិន​មាន​ដំណឹង​រៀបការ ម៉ូនិច ទទួល​បាន​ចំណង​ដៃ​កូន​ប្រុស​ដ៏​ស្រស់​ស្អាត​មួយ​រូប​ដែល​ពេល​នេះ​មាន​វ័យ​ជាង ២​ឆ្នាំ​ហើយ។

បន្ថែម​ពី​លើ​នេះ នាង​ក៏​បាន និង​កំពុង​ពពោះ​តំណក់​ឈាម​ទី​២​របស់​ស្វាមី ដែល​ត្រៀម​នឹង​សម្រាល​ប្រមាណ ២​ខែ​ទៀត។ ដូច្នេះ​ហើយ ដើម្បី​អបអរ​ដល់​សមាជិក​ថ្មី និង​លើក​ទឹក​ចិត្ត​ភរិយា ស្វាមី បាន​ទិញ​រថយន្ត​ដ៏​ប្រណិត​មួយ​គ្រឿង​នេះ។ ម៉ូនិច ថ្លែង​ឲ្យ​ដឹង​ថា នេះ​ជា​សេចក្ដី​របស់​ក្រុម​គ្រួសារ​ ដែល​គ្មាន​នរណា​ផ្សេង​ក្រៅ​ពី​ខ្លួន​ឯង​ផ្ដល់​ជូន​គ្នា​ទៅ​វិញ​ទៅ​មក។

ម៉ូនិច ថ្លែង​ថា ៖ "សេចក្ដីសុខ​សុភមង្គល​យេីង​ត្រូវ​បង្កេីត​វា​ដោយខ្លួនឯង​ គ្មាន​អ្នកណា​មក​អោយ​យេីង​នោះ​ទេ ធ្វេី​បុណ្យ​សប្បុរសធម៌​ជួយ​សង្គម​ខ្លះ​ ដេីរ​លេង​ខ្លះ​ សំភារៈ​និយម​ខ្លះ​ នេះ​ជាក្ដីសុខ​យ៉ាងពេញ​លេញ​ដែល​គ្រួសារ​ខ្ញុំ​តែង​តែ​មាន”៕

តោះ ទស្សនា​រូបរាង​រថយន្ត​ដ៏​ប្រណិត​ជា​អំណោយ​ដែល ម៉ូនិច ទទួល​ពី​ស្វាមី​នៅ​ថ្ងៃ​នេះ​ទាំង​អស់​គ្នា!

រូបភាព៖ IG ម៉ូនិច

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម