ចង់បញ្ចូលលុយ Smart មាន ៥ វិធីងាយៗ
- 2021-05-06 11:03:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បញ្ចូលលុយ Smart មាន ៥ វិធីងាយៗ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Smart Axiata បានផ្ដើមយុទ្ធនាការ «វិធី ៥ យ៉ាង ដើម្បីបន្តរក្សាទំនាក់ទំនងជានិច្ច» ក្នុងគោលបំណងណែនាំអតិថិជនឲ្យស្គាល់អត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត។ អ្នកអាចស្វែងយល់បន្ថែមអំពីប្រូម៉ូសិនថ្មីៗ និងរបៀបបញ្ចូលលុយងាយៗ ហើយពួកគេក៏អាចបញ្ចូលលុយ ជូនមនុស្សជាទីស្រលាញ់របស់ពួកគេឲ្យផងដែរ។ យុទ្ធនាការ «វិធី ៥យ៉ាងដើម្បីបន្តរក្សាទំនាក់ទំនងជានិច្ច» មានដូចជា៖
១. ប្រមូ៉សិនខ្ចីលុយ ឫ ខ្ចីទិន្នន័យអ៉ិនធឺណិត (SmartLoan & Data SmartLoan)
អ្នកអាចខ្ចីលុយ ហើយបញ្ចូលទៅក្នុងគណនីចម្បង (Main balance) ចាប់ពី ២០សេន ៥០សេន ១ ដុល្លារ ឫ ២ ដុល្លារ ហើយអាចសងវិញជាមួយ លក្ខខណ្ឌ ថ្លៃកម្ចីដ៏សមរម្យបំផុត។ ដើម្បីខ្ចីលុយ អតិថិជនសូមចុច 911100# សម្រាប់ការខ្ចីលុយ 1 ដុល្លារ។ អ្នកប្រើប្រាស់ក៏អាចខ្ចីទិន្នន័យអ៉ិនធឺណិតក្នុង Facebook ចាប់ពី 20 សេន សម្រាប់ 1GB និង 2 ដុល្លារ សម្រាប់ 10GB។
២. កម្មវិធីដូរលុយ (Smart Xchange)
អ្នកអាចប្រើសេវាកម្មដូរលុយ ជាមួយលេខទូរស័ព្ទ Smart ដែលជាសមាជិកគ្រួសារ ឬ មិត្តភក្ភិបាន ដោយគ្រាន់តែចំណាយអស់ 1 សេនប៉ុណ្ណោះ។ អតិថិជនអាចទទួលបានអត្រាប្តូរលុយស្មើនឹង៣០ដងច្រើនដងតាមដែលអ្នកចង់។ ឧទាហរណ៍៖ ប្ដូរ ១ដុល្លារ ទទួលបាន ៣០ដុល្លារ ដោយស្មើនឹងទិន្នន័យអ៉ិនធឺណិត ១៥០០ MB ឫសេវាហៅចេញ ៤២៨ នាទី (ជាង ៧ ម៉ោង)។ ដើម្បីដូរលុយអោយលេខទូរស័ព្ទ Smart ដទៃទៀត សូមចុច 656 លេខអ្នកទទួល *100# សម្រាប់ ការដូរលុយ 1 ដុល្លារ ទៅ 30 ដុល្លារជាលុយក្នុងប្រព័ន្ធ។
៣. បញ្ចូលលុយ និងពិនិត្យគម្រោងភ្ជាប់សេវាតាម SmartNas app
តាមរយៈ SmartNas អ្នកប្រើប្រាស់អាចបញ្ចូលលុយ ឲ្យមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលប្រើប្រាស់លេខទូរស័ព្ទ Smart ដូចគ្នាតាមរយៈ SmartNas app ឬតាមវេបសាយរបស់ក្រុមហ៊ុន Smart។ រាល់ពេលបញ្ចូលលុយតាម SmartNas ចាប់ពី ៥០០០ រៀល ($ 1.25) នឹងទទួលបានទិន្នន័យអ៉ិនធឺណិតបន្ថែម 1GB ភ្លាមៗ។ ការទទួលបានទិន្នន័យ 1GB ឥតគិតថ្លៃនេះគឺផ្ដល់ជូនរហូតដល់ថ្ងៃទី ៣១ ខែឧសភា។
៤. បញ្ចូលលុយតាម app ធនាគារ
ការបញ្ចូលលុយក្នុងប្រព័ន្ធទូរស័ព្ទតាមឌីជីថលកាន់តែទូលំទូលាយហើយមានភាពងាយស្រួលនិងឆាប់រហ័ស។ អ្នកប្រើប្រាស់ប្រព័ន្ធ Smart អាចបញ្ចូលលុយសម្រាប់លេខទូរស័ព្ទផ្ទាល់ខ្លួនឬលេខទូរស័ព្ទរបស់ក្រុមគ្រួសារឬអ្នកដទៃបាន តាម Mobile app ធនាគារដូចជា Pi Pay ធនាគារ ACLEDA កម្មវិធី Wing ធនាគារ ABA កម្មវិធី Edeel កម្មវិធី Chip Mong Bank និងកម្មវិធី TrueMoney ជាដើម។
៥. បញ្ចូលលុយតាមកាតកោស និងតាមភ្នាក់ងារ Smart Spot, Wing និង TrueMoney
/PR(2)/Samsung-1/6093c776cd469_1620297540.png)
អ្នកក៏អាចជួយបញ្ចូលលុយឲ្យអ្នកដ៏ទៃបាន ដោយផ្ញើលេខកូដបញ្ចូលលុយទៅកាន់អ្នកទទួល។ ចំពោះការបញ្ចូលលុយជាមួយភ្នាក់ងារ អតិថិជនអាចផ្ញើលុយទៅកាន់លេខលេខទូរស័ព្ទ Smart បានដោយគ្រាន់តែប្រាប់លេខទូរស័ព្ទអ្នកទទួល។ អតិថិជនទាំងអស់ សូមមេត្តាគោរពតាមវិធានការ ៣ កំុ និង ៣ ការពារ របស់ក្រសួងសុខភិបាល ខណៈពេលស្វែងរកទិញកាតកោស។
បើចង់ដឹងបន្ថែមអំពីការបញ្ចូលលុយទាំង ៥ វិធីនេះអ្នកអាចអញ្ជើញចូលទៅកាន់: https://bit.ly/3t7hax3