កូវីដអែបគៀនសិន! អស់ពីឥណ្ឌា ឥឡូវចូលដល់ប៉ាគីស្ថានម្តង ពលរដ្ឋរាប់ពាន់នាក់ ប្រជ្រៀតគ្នា ធ្វើពិធីសាសនា
- 2021-05-07 07:55:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូវីដអែបគៀនសិន! អស់ពីឥណ្ឌា ឥឡូវចូលដល់ប៉ាគីស្ថានម្តង ពលរដ្ឋរាប់ពាន់នាក់ ប្រជ្រៀតគ្នា ធ្វើពិធីសាសនា
ចន្លោះមិនឃើញ
ប្រទេសប៉ាគីស្ថាន បានធ្វើការបិទសាលារៀន និង ហាងលក់ទំនិញទាំងអស់ត្រូវបិទនៅពេលល្ងាច ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ។ មិនតែប៉ុណ្ណោះ ប្រទេសមួយនេះ មានវិធានការតឹងរុឹងដោយបានដាក់កម្លាំងទ័ព ចល័ត រៀងរាលថ្ងៃ ដើម្បីធានាឱ្យបានថា មិនមានករណីឆ្លងចូលសហគមន៍ជាបន្តបន្ទាប់ទៀត។
យ៉ាងណាមិញ គេឃើញថា ពលរដ្ឋបា៉គីស្ថានខ្លះ បានសម្តែងការខកចិត្តជាខ្លាំងចំពោះ រដ្ឋាភិបាលដែលបានអនុញ្ញាតឱ្យមានការប្រារព្ធពិធីសាសនា ខណៈពេលដែលប្រទេសកំពុងស្ថិតក្នុងបន្ទាត់ក្រហមនៅឡើយ។ ពិធីសាសនាតាមបែប ឥស្លាមត្រូវបានគេប្រារព្ធឡើងនៅតាមវិហារ នៅទីក្រុងធំៗ នៃប្រទេសបា៉គីស្ថាន ដោយមានមនុស្សចូលរូមមិនក្រោមពាន់នាក់នោះទេ។ អ្នកទាំងនោះត្រូវបានគេមើលឃើញថា មិនបានរក្សាគម្លាត និង មិន ពាក់ម៉ាស់ ការពារ ដោយហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ មានសភាពខ្ពស់មែនទែន។
គិតត្រឹមថ្ងៃនេះ ប្រទេសមានព្រំប្រទល់ជាប់គ្នាជាមួយនឹងឥណ្ឌានេះ មានករណីអ្នកវិជ្ជមានវីរុសកូវីដ សរុប ៨៤០,០០០នាក់ និង ១៨,៥០០នាក់ បានស្លាប់បាត់បង់ជីវិតដោយសារវីរុសដ៏កាចសាហាវកំពុងយាយីជីវិតប្រជាជនរាប់លាននាក់ នៅលើពិភពលោក៕