វណ្ណថង​ និង​ ម៉ឺន​ មេឃា​ សម្លឹង​ឃើញ​លុយ​ធំ​បណ្ដើរៗ​ហើយ​

  • 2021-05-10 02:58:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​ ឈិត​ សេរីវណ្ណថង​ និង​ ម៉ឺន​ មេឃា​ បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោជល់​ហើយ​បើ​ទោះ​ជា​នៅ​សល់​១ប្រកួត​ក៏​ដោយ។​

មេឃា (ក្រហម) រូបភាពផ្ដល់ជូន

ដូច​ទៅ​និង​អ្នក​ទស្សនា​គុន​ខ្មែរ​បាន​ដឹង​ហើយ​ថា​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី៨​ ឧសភា​ ២០២១​ នេះ​ ឈិត​ សេរីវណ្ណថង​ បាន​យក​ឈ្នះ​ សូត្រ​ វាសនា​ ដោយ​ពិន្ទុ​បន្ទាប់​ពី​ប្រកួត​ចប់​៥ទឹក។​ ៣ពិន្ទុ​បន្ថែម​នេះ​ធ្វើ​ឲ្យ​ វណ្ណថង​ បាន​កក់​កៅអី​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​ព្រោះ​មាន​៦ពិន្ទុ​ពេញ​ ខណៈ​កីឡាករ​២រូប​ក្នុង​ពូល​ A​ ឡុង​ ជិន​ សូត្រ​ វាសាន​ ២ប្រកួត​បាន​ត្រឹម​ ២ពិន្ទុ​ ដូច្នេះ​ប្រកួត​ចុង​ក្រោយ​ឈ្នះ​ ឬ​ចាញ់​គឺ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។​

មេឃា (ក្រហម) រូបភាពផ្ដល់ជូន

ចំណែក​ ម៉ឺន​ មេឃា​ វិញ​ក៏​ដូច​ទៅ​និង​ វណ្ណថង​ ផង​ដែរ​ ពោល​២ប្រកួត​ឈ្នះ​ទាំង​២​ ដោយ​លើក​ទី១​ ឈ្នះ​ សូត្រ​ វាសនា​ និង​ទី២​ កាល​ពី​ថ្ងៃ​សៅរ៍​ ៨​ ឧសភា​ ឈ្នះ​ ឡុង​ ជិន។​ កូន​ប្រុស​លោក​ អេ ​ភូថង​ រូប​នេះ​មាន​៦ពិន្ទុ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ផង​ដែរ​ ទោះ​ជា​១ប្រកួត​ចុង​ក្រោយ​ចាញ់​ក៏​នៅ​តែ​ឡើង​ ព្រោះ​ ឡុង​ ជិន​ សូត្រ​ វាសនា​ ទោះម្នាក់ណាឈ្នះ​គឺបាន​ត្រឹម​៥ពិន្ទុ​ប៉ុណ្ណោះ​មិន​អាច​ឡើង​បាន​ទេ។​

ការ​ឈាន​ទៅ​វគ្គ​បន្ត​ទៀត​ ឬ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​គឺ​កៀក​និង​វគ្គ​សំខាន់​ក៏​ដូច​ជា​លុយ​ធំ​ ព្រោះ​បើ​អាច​បន្ត​ដល់​ផ្ដាច់ព្រ័ត្រ​ទោះ​ជា​ចាញ់​ឈ្នះ​ទទួល​បាន​ប្រាក់​រង្វាន់​ច្រើន​គួរសម​ផង​ដែរ។​

វណ្ណថង (ខៀវ) រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ វណ្ណថង​ និង​ ម៉ឺន​ មេឃា​ កំពុង​លេង​ខ្សែក្រវាត់​គោ​ជល់​ ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​ ស្ថិត​ក្នុង​ពូល​ A​ របស់​សង្វៀន​ CNC។​ បច្ចុប្បន្ន​ពួកគេ​មាន​៦ពិន្ទុ​ក្នុង​ដៃ​ដូច​គ្នា​បន្ទាប់​ពី​២ប្រកួត​ឈ្នះ​ទាំង​២ ចំណែក​ ឡុង​ ជិន ​សូត្រ​ វាសនា​ ទើប​តែ​មាន​២ពិន្ទុ​ព្រោះ​ចាញ់​ទាំង​២ប្រកួត៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​