ធ្លាប់ត្រូវគេមើលងាយរឿងគីឡូធ្ងន់ យុវតីខ្មែរម្នាក់ កែប្រែខ្លួនឯងរហូតស្អាតដូចទេពអប្សរ

  • 2021-05-10 07:35:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យសម្ដីមើលងាយ ជេរប្រមាថ ឆ្លងកាត់ការឈឺចាប់ជាច្រើនសឹងតែបោះបង់ខ្លួនឯងចោល តែយុវតីវ័យជំទង់ម្នាក់ បានតស៊ូផ្លាស់ប្តូរខ្លួនឯងពីរូបរាងធាត់អាក្រក់ មុខសុទ្ធតែមុន រហូតទាល់តែប្រែស្រស់ស្អាតដូចទេពអប្បរ មើលសឹងតែមិនស្គាល់ មិនចាញ់តារាកូរ៉េ ដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តាមគណនីFacebookមួយមានឈ្មោះ Pov Meas បានបង្ហោះនៅថ្ងៃទី០៩ ឧសភា ២០២១ នេះឲ្យដឹងថា ពីមុនរូបរាងនាងមានសភាពធាត់ខ្លាំងណាស់រហូតដល់ ៩០គីឡូ តែនាងបានប្ដូរមកស្រកវិញត្រឹម៤៨គីឡូ។

នាងបានបញ្ជាក់ថាគ្រប់យ៉ាងដែរឆ្លងកាត់មកការឈឺចាប់នឹងពាក្យសម្ដី មើលងាយអីដែរថាមិនធ្លាប់ទទួលបាន តែយ៉ាងណាក៏គួរអរគុណវិញទេព្រោះវាអាចជាកម្លាំងចិត្តល្អបំផុត មិនឈឺក៏មិនចាំហើយក៏មិនខំប្រឹងដែរ។ នាងបានសសេររៀបរាប់អរគុណខ្លួនឯង កន្លងមកដែរទ្រាំលំបាកគ្រប់សព្វបែបយ៉ាងព្យាយាមតស៊ូដើរចេញពីចំណុចសូន្យខំប្រឹងរហូតដល់ទទួលបានជោគជ័យ ស្រលាញ់ខ្លួនឯងខ្លាំងបំផុត។

ការមិនបោះបង់ក្ដីស្រមៃ ការដែលយើងតស៊ូជំនះរាល់ឧបសគ្គ ទោះបីត្រូវគេបន្ទោសបង្គាប់យ៉ាងណា និងការដែលខំប្រឹងដើម្បីខ្លួន ការជឿជាក់លើសមត្ថភាពខ្លួនឯងធ្វើឲ្យបានជាមុន នោះទើបអាចបង្ហាញលទ្ធផលឲ្យអ្នកដទៃឃើញ។ ទន្ទឹមនោះយើងនឹងទទួលបានមកវិញនូវផ្លែផ្កាយ៉ាងល្អប្រសើរផងដែរ៕

ប្រភព:ហ្វេសប៊ុក

អត្ថបទដោយ​ :su in