មកដល់ថៃហើយ រកឃើញស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ ឆ្លងកូវីដប្រភេទថ្មីមានប្រភពពីឥណ្ឌា

  • 2021-05-11 02:41:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាងកក ៖ មន្រ្តីសុខាភិបាល បាននិយាយកាលពីថ្ងៃច័ន្ទ ម្សិលមិញថា ប្រទេសថៃបានរកឃើញករណីស្រ្តីម្នាក់មានវិជ្ជមានកូវីដប្រភេទថ្មី របស់ឥណ្ឌា។ ស្រ្តីនោះ គឺជាជនជាតិថៃ មានវ័យ ៤២ឆ្នាំ កំពុងពពោះកូនក្នុងផ្ទៃជិតគ្រប់ខែ ធ្វើដំណើរត្រលប់មកពីប្រទេស បា៉គីស្ថាន ចូលមកប្រទេសថៃ ជាមួយកូន តូច៣នាក់ទៀត។ កុមារា អាយុ៤ឆ្នាំ ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដប្រភេទថ្មីនេះដែរ ហើយគេគឺជា កូនប្រុសម្នាក់ ក្នុងចំណោមកូនទាំង៣ របស់ស្រ្តីខាងលើ។

បើតាមបញ្ជាក់ពីលោក Apisamai អ្នកនាំពាក្យរដ្ឋាភិបាល បានឱ្យដឹងថា ស្រ្តីមានផ្ទៃពោះ អាយុ៤២ ឆ្នាំនោះ គឺតេស្តវិជ្ជមាន វីរុសកូវីដប្រទេសថ្មី របស់ឥណ្ឌា រួមជាមួយនឹងកូនប្រុសម្នាក់ អាយុ៤ឆ្នាំ របស់អ្នកស្រី ក៏តេស្តវិជ្ជមានដូចគ្នា។ ចំណែក កូន២នាក់ផ្សេងទៀតដែលធ្វើដំណើរមកជាមួយគ្នា មិនមានវិជ្ជមានកូវីដប្រភេទថ្មីនេះទេ៕

ប្រភព៖ Times of India   ប្រែសម្រួល ៖ សង្ហា

អត្ថបទថ្មី