ហេតុផលនេះទើប កៅ បូរី មានឱកាស​លេងនិង​ជាប់ជាអ្នក​ប៉ះសេដៃទី១របស់អង្គរក្ស

  • 2021-05-11 07:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេលជាង២ឆ្នាំហើយដែល កៅ បូរី បានលេងនៅក្លឹបបញ្ជាការដ្ឋានអង្គរក្ស និងជាប់ជាអ្នកប៉ះសេដៃទី១រហូតមក។ តើអ្វី​ជាហេតុផល​នៅ​ពី​ក្រោយ​រឿងនេះ?

កៅ បូរី អ្នក​ប៉ះសេ​របស់​ក្លឹប​អង្គរក្ស

ដំបូងឡើយនៅឆ្នាំ២០១៣ ដល់ ២០១៧ កៅ បូរី ជាអ្នកប៉ះ​សេដៃ​ទី២​របស់​ក្លឹប​ស្នងការខេត្តកំពង់ចាម បន្ទាប់ពីកីឡាករ ស៊ូ ម៉េងឃាង ដែល​បច្ចុប្បន្ន​គេ​ជា​កីឡាករ​ក្លឹបអគ្គស្នងការនគរបាលរាជធានីភ្នំពេញ។ ក្រោយក្លឹបមួយនេះ​ប្រកាសរំសាយនៅឆ្នាំ២០១៧ រូបគេក៏ឈប់ហ្វឹកហាត់ ហើយធ្វើការនៅទីនោះអស់មួយរយៈពេលធំ។

ឱកាសមកដល់ក្នុងឆ្នាំ២០១៩ ក្លឹបអង្គរក្សក៏បានទាក់ទងទៅកាន់រូបគេ និងបានចូល​ហ្វឹកហាត់នៅក្លឹបនេះរហូតដល់សព្វថ្ងៃ។

អ្នកខេត្តកំពង់ចាមវ័យ ២៧ឆ្នាំបានប្រាប់ថា ៖«យើងមកលក្ខណៈថាកីឡាករចាស់ៗហ្នឹងគេបំបែកតាមផ្នែក ព្រោះបញ្ជាការដ្ឋានអង្គរក្ស គេបំបែកលែងនៅមូលដូចមុន ហើយតាមផ្នែក(ខ្ញុំ)ក៏ខ្វះអ្នកប៉ះសេ គេក៏ទាក់ទងមកខ្ញុំ ខ្ញុំ​មាន​ឱកាស​ដោយ​សារ​ពីមុន​ខ្ញុំ​ធ្លាប់​ហាត់នៅ​ក្លឹប​កំពង់​ចាម(ស្នងការខេត្ត)»។

តាមពិត កៅ បូរី ជាកីឡាករនៅក្នុងផ្នែកកងអន្តរាគមន៍ទី១ប្រឆាំងអំពើភេរវកម្ម។ បើមានការប្រកួតផ្លូវការធំៗ ផ្នែកទាំងអស់នៅបញ្ជាការដ្ឋានអង្គរក្សនឹងប្រមូលផ្ដុំ ដើម្បីជម្រុះយកកីឡាករល្អៗទៅប្រកួតប្រជែង។

ធ្លាប់ជាកីឡាករ មានការខំប្រឹងប្រែង ស្ដាប់​តាម​ការ​ណែនាំ​របស់​គ្រូ​បង្វឹក និងបានជាប់ជាអ្នកប៉ះសេដៃទី១ទៀតនោះ យុវជនមកពីស្រុកកំពង់សៀម បានបង្ហាញអារម្មណ៍សប្បាយចិត្ត ដ្បិតបានលេងច្រើនខណៈកាលនៅស្នងការខេត្តកំពង់ចាម គេពេលខ្លះបានលេង និងពេលខ្លះបម្រុងនៅ​បង់អង្គុយ។

បច្ចុប្បន្នក្លឹបបញ្ជាការដ្ឋានអង្គរក្ស មានអ្នកប៉ះសេចំនានៗពីរនាក់គឺ កៅ បូរី ដៃទី១​មក​ពី​ខេត្ត​កំពង់​ចាម និង នួន វិចិត្រ អ្នកប៉ះសេដៃទី២មកពីខេត្តស្វាយរៀង៕

អត្ថបទ៖ អ៊ុំ សុភក្តិ