CEO Facebook និយាយត្រឹមមួយម៉ាត់! លុយអេឡិចត្រូនិច AquaGoat ឡើងថ្លៃ៥ដង

  • 2021-05-12 09:52:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃរូបិយបណ្ណអេឡិចត្រូនិច AquaGoat បានឡើងថ្លៃ ប្រមាណជា ៥០០% និងមានទំហំជួញដូរកើនឡើងដល់ទៅ ៣៣០០% ស្មើនឹងទឹកប្រាក់ ១២,៥លានដុល្លារ ក្នុងរយពេលត្រឹម ២៤ម៉ោង ប៉ុណ្ណោះ បន្ទាប់ពី CEO របស់ Facebook បានបង្ហោះសារខ្លីមួយលើគណីផ្លូវការរបស់ខ្លួន។

គួរដឹងថា កាលពីអង្គារម្សិលមិញនេះ ក្បាលម៉ាស៊ីនរបស់ Facebook គឺលោក Mark Zuckerberg បានបង្ហោះរូបពពែពីរក្បាលនៅកសិដ្ឋានរបស់ខ្លួន ដោយដាក់ Caption ថា៖ "My goats: Max and Bitcoin" មានន័យថាពពែពីរក្បាល គឺ Max និង Bitcoin។

អ្នកប្រើបណ្ដាញសង្គមទំនងជាជឿជាក់ថា មហាសេដ្ឋីរូបនេះកំពុងចាប់អារម្មណ៍នឹងរូបិយបណ្ណអេឡិចត្រូនិច ដោយជឿជាក់ថាពពែទាំងពីរក្បាលនោះ មានមួយក្បាលជាលុយ AguaGoat។ ម្ល៉ោះហើយទើបធ្វើឱ្យមានមនុស្សជាច្រើនសម្រុកជួញដូររូបិយបណ្ណ AquaGoat យ៉ាងគំហុកអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

គួរបញ្ជាក់ថា លុយអេឡិចត្រូនិច AquaGoat ទើបបើកឱ្យចរាចរណ៍លើទីផ្សារអនឡាញ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ដោយអ្នកសរសេរកូដជនជាតិអូស្ត្រាលីម្នាក់។ បច្ចុប្បន្នតម្លៃរបស់រូបិយបណ្ណនេះនៅលើ Coinmarketcap មានតម្លៃ ០,០០០០០០០១ ដុល្លារ៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម