Pochettino បាន​ឆ្លើយ​តប​យ៉ាង​ម៉េច​ ក្រោយ​ឮ​​ពាក្យ​ចចាមអារ៉ាម​​ថា Ramos នឹង​មក​ PSG ?

  • 2021-05-12 11:04:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mauricio Pochettino គ្រូ​បង្គោល​ក្លឹប​ Paris Saint Germain បាន​ឆ្លើយ​តប​នឹង​ពាក្យ​ចរចាមអារ៉ាម​ដែល​បាន​លើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​​ថា​ខ្សែ​ការពារ​ក្លឹប​ Real Madrid កីឡាករ​ Sergio Ramos នឹង​មក​លេង​ឲ្យ​ក្លឹប​លោក​នៅ​រដូវកាល​ខាង​មុខ​។

លោក​ Pochettino បាន​និយាយ​ថា​៖" Sergio Ramos នឹង​មក​កាន់​ PSG? ខ្ញុំ​នឹង​មិន​ឆ្លើយ​តប​នឹង​រឿង​នេះ​ឡើយ​ព្រោះ​ច្បាស់​ណាស់​ពាក្យ​សម្ដី​ទាំង​អស់​របស់​ខ្ញុំ​ អាច​នឹង​យក​ទៅ​បកស្រាយ​ខុស​ពី​ន័យ​ដើម "។

លោក​បាន​បន្ត​ថា​៖" ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​រឿង​នេះ​គឺ​ថា​ ក្លឹប​ខ្ញុំ​ក៏​ដូច​ជា​ក្លឹប​ដទៃ​ផង​ដែរ​។ ពួក​យើង​​តែង​តែ​​ចង់​ឲ្យ​មាន​កីឡាករ​របស់​យើង​គ្រប់​ផ្នែក​ទាំង​អស់​ប្រសើរ​ជាង​មុន​ជា​និច្ច​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Ramos ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ នឹង​អាច​មក​លេង​ឲ្យ​ PSG ក្រោយ​កីឡាករ​រូប​នេះ​នឹង​ចប់​កុងត្រា​ជា​មួយ Real នៅ​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ២០២១​ខាង​មុខ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី