ក្រឡេកមើលFreshie Girl & Boy ស្អាតៗស្ទើរគ្រប់ជំនាន់ មកជួបគ្នាក្នុងវគ្គប្រកួតយកពានរង្វាន់កិត្តិយសនេះ
- 2021-05-13 03:22:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រឡេកមើលFreshie Girl & Boy ស្អាតៗស្ទើរគ្រប់ជំនាន់ មកជួបគ្នាក្នុងវគ្គប្រកួតយកពានរង្វាន់កិត្តិយសនេះ
ចន្លោះមិនឃើញ
កម្មវិធីប្រកួត Freshie Girls &Boys ជំនាន់ទី 20 បានចាប់ផ្ដើមតាំងពីដើមខែមេសា ឆ្នាំ២០២១។ ចំណែកនៅល្ងាចមិញនេះអ្នករៀបចំកម្មវិធី បានបង្ហាញមុខអតីតFreshie Girl &Boy ចំនួន៩នាក់ ដែលបានជាប់ក្នុងវគ្គជម្រុះ នៃការប្រកួតយកពានរង្វាន់កិត្តិយស Hall of Fame ក្នុងឱកាសខួបគម្រប់២០ឆ្នាំ នៃកម្មវិធីមួយនេះ។
បេក្ខជនកិត្ដិយស និងជាតារាល្បីឈ្មោះទាំង៩រូប ត្រូវបានគេដាក់ឲ្យបោះឆ្នោតបន្ដទៀត តាមរយៈការចុច"Like" លើរូបបេក្ខជន ឬបេក្ខនារីណាមួយដែលខ្លួនពេញចិត្ដ។ ការបោះឆ្នោតគាំទ្រពីសំណាក់មហាជន ស្មើនឹង៦០% ហើយ៤០% គឺជាការផ្ដល់ពិន្ទុជូនដោយម្ចាស់រៀបចំកម្មវិធីប្រកួតFreshieគឺលោក បុណ្យ កើដ។
បេក្ខជន-បេក្ខនារីកិត្តិយសទាំង៩រូបនោះ រួមមាន៖
Freshie Boy រដូវកាលទី១ ញ៉ែម សុគន្ធ។
Freshie Boy រដូវកាលទី២ ជា វិបុល។
Freshie Boy រដូវកាលទី៣ លឹម ជាឡាយ។
Freshie Girl រដូវកាលទី៦ ហ៊ិន ច័ន្ទនីរ័ត្ន។
Freshie Boy រដូវកាលទី៧ វីជេ តាប៊ុយ។
Freshie Boy រដូវកាលទី៧ កែវ បូរ៉ា។
Freshie Girl រដូវកាលទី៨ មាន សូនីតា។
Freshie Girl រដូវកាលទី១២ រ៉េត សារីតា។
និងFreshie Girl រដូវកាលពី១៨ ឈុំ ចាន់ដារ៉ា។
ត្បិតលទ្ធផលផ្លូវការចុងក្រោយ នៃការប្រកួតនេះមិនទាន់ត្រូវបានបញ្ចេញ ហើយថាតើពានរង្វាន់កិត្ដិយសនោះ គឺជាអ្វីនៅឡើយ។ ប៉ុន្ដែបេក្ខជន-បេក្ខនារីកិត្តិយសទាំង៩រូប ត្រូវបានអ្នករៀបចំកម្មវិធីប្រកួតFreshie ចាត់ទុកជាតារាដែលបានប្រព្រឹត្តល្អ ជាគំរូល្អដល់យុវវ័យជំនាន់ក្រោយ និងជាតារាដែលមានមោទនភាពជាFreshie៕