ទម្លាប់ប្រចាំថ្ងៃស្ត្រីច្រើនធ្វើ នាំឲ្យបាក់សម្រស់ឆាប់រហ័ស និងវិធីសាស្ត្រ ៦ប៉ះប៉ូវឡើងវិញ

  • 2021-05-13 11:47:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការវិវឌ្ឍប្រែប្រួលនៃសម្រស់ និងរាងកាយមនុស្ស គឺជារឿងធម្មជាតិពិតមែន ប៉ុន្តែប្រសិនបើអ្នកមិនចេះថែទាំឱ្យបានល្អ នោះច្បាស់ជាឆាប់ចាស់ជាងវ័យ មានលេចចេញស្នាមជ្រីវជ្រួញ ឡើងអាចម៍រុយ និងអាចបណ្ដាលឱ្យខូចសុខភាពទៀតផង។

ស្ត្រីគួរតែយល់ដឹងឱ្យច្បាស់ អំពីទង្វើ និងទម្លាប់មិនល្អប្រចាំថ្ងៃរបស់ខ្លួន ដែលតែងផ្ដល់ផលប៉ះពាល់ដល់រូបរាងកាយដូចជា៖

  • ប្រើប្រាស់គ្រឿងអេឡិចត្រូនិកច្រើនពេក
  • ញ៉ាំរបស់ដែលមានជាតិផ្អែមច្រើនពេក
  • នៅក្រោមកម្ដៅថ្ងៃច្រើនពេក
  • គេងមិនគ្រប់គ្រាន់
  • បង្ខំខ្លួនសម្រកទម្ងន់លឿនពេក
  • គិតខ្វល់ខ្វាយច្រើន (ស្ត្រេស)។

៦ ចំណុចខាងលើនេះ ជាទម្លាប់មិនល្អរបស់មនុស្សជាច្រើន ដូច្នេះហើយ គួរតែកែប្រែទម្លាប់អាក្រក់របស់អ្នកចេញបន្តិចម្ដងៗ បើមិនចង់ស្ដាយក្រោយ ខូចទាំងសុខភាព និងសម្រស់។

កាន់តែច្បាស់អំពីផលប៉ះពាល់ តោះមកមើលវីដេអូខាងក្រោមនេះ ជាជំនួយសម្រាប់អ្នក៖

មើលវីដេអូរួច តើអ្នកគិតយ៉ាងណាដែរ? បើកំពុងធ្វើរឿងមួយចំនួនដូចរៀបរាប់ក្នុងវីដេអូ គួរគួរគិតគូរឡើងវិញ ដើម្បីអនាគតវែងឆ្ងាយ៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

អត្ថបទ៖ សុខុន សុម៉ាភាវី