គួន ម៉ុម បង្ហាញ​២មេរៀន​សម្រាប់អ្នកចង់លោតបានខ្ពស់​ដូច​ខ្លួន

  • 2021-05-13 07:31:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គួន ម៉ុម​​ ​ស្មាត់​អាជីព​​របស់​ក្លឹប​បាល់ទះ​វិសាខា ​បង្ហាញ​លំហាត់​ពីរ​មេរៀន​ សម្រាប់​អ្នក​ចង់​លោត​​​ឲ្យ​បាន​ខ្ពស់​ដូច​ខ្លួន។

​ស្មាត់​មក​ពី​ខេត្ត​តាកែវ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ស​មត្ថភាព​លោត​បានកម្ពស់​រហូត​៣,៤០ ម៉ែទ្រ ដែល​​ជា​កម្ពស់​ដ៏​ខ្ពស់​មួយ​កម្រ​មាន​អ្នក​ណា​​អាច​ធ្វើ​បាន​។ ​​​បើ​មើល​កាយ​សម្បទារ​វិញ​ស្មាត់​ល្អ​ជំនាញ​វ៉ៃ​បាល់​ផ្ដាច់​រូប​នេះ​​សក្តិសម​​ជា​ជា​កីឡាករ​អាជីព ដែល​មាន​ការ​ហ្វឹកហាត់​ត្រឹម​ត្រូវ។

​ក្នុង​ការ​បង្ហាញ​នេះ​ គួន ម៉ុម​ រៀបរាប់​ថា ការ​លោត​ដែល​ជា​​លំហាត់​ទី​១​គឺ​លោត​ដោយ​កាន់​ដុំ​ដែក​ម្ខាង​១០គីឡូ​ ហើយ​ព្យាយាម​លោត​ឡើង​លើ​។ ចំណែក​លំហាត់​ទី​ពីរ​គឺ​បន្ទាប​ខ្លួន​ចុះឡើង​ជា​មួយ​ការ​ដាក់​ដុំ​ដែក​លើ​ស្មា​ចំនួន​១២០​គីឡូ​ក្រាម​។

តោះ !​ចង់​ដឹង​ថា​​លំហាត់​នោះ​ គួន ម៉ុម ធ្វើ​បែបណា​ខ្លះ​សូមមើល​វីដេអូ​ខាង​ក្រោម៖ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី