ទស្សនា Kubo ទាញ​ទាត់​ស្អាត​ណាស់ ជួយ Getafe គេច​ផុត​ពី​តំបន់​កាត់​ចោល​រដូវ​កាល​នេះ

  • 2021-05-17 04:31:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Takefusa Kubo រក​បាន​មួយ​គ្រាប់​ចុងម៉ោង​​ជួយ Getafe យក​ឈ្នះ Levante ២-១ រក​បាន​កន្លែង​សុវត្ថិភាព​គេច​ផុត​ពី​តំបន់​គេ​កាត់​ចោល​នៅ​រដូវ​កាល​នេះ។

គ្រាប់​បាល់​របស់​កីឡាករ​សញ្ជាតិ​ជប៉ុន​ធ្វើ​បាន​នៅ​​នាទី​៨៥ ដោយ​ការ​ទាញ​ទាត់​យ៉ាង​ស្អាត ក្រោយ​អ្នក​ចាំ​ទី​របស់ Levante សាង​កំហុស​ទាត់​បាល់​ផ្ដាច់។ Carles Alena ជា​អ្នក​ទាត់​ចូល​គ្រាប់​ដំបូង​ឲ្យ Getafe មុន​ពេល Melero រក​គ្រាប់​តាម​ស្មើ​ឲ្យ Levante។

បញ្ចប់​៩០​នាទី Getafe ទទួល​បាន​៣​ពិន្ទុ​​បន្ត​ឈរ​លេខ​១៦​ក្នុង​តារាង La Liga និង​​គេច​ផុត​​ពី​ការ​ប្រជែង​នៅ​តំបន់​កាត់​ចោល​នា​រដូវ​កាល​នេះ។ La Liga នៅ​សល់​តែ​មួយ​ប្រកួត​ទៀត​ទេ​នឹង​បញ្ចប់​លីគ ទោះបី Getafe ចាញ់​​នៅ​ណាត់​ប្រកួត​ចុងក្រោយ​ ក៏​ពួក​គេ​នៅ​តែ​មាន​សុវត្ថិភាព​អាច​បន្ត​លេង​នៅ​លីគ​កំពូល​រដូវ​កាល​ក្រោយ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ