កូនប្រសារឧកញ៉ា ហេង សៀ សម្ដែងក្ដីសោកស្ដាយ និងចេញលិខិតសុំទោសជាសាធារណៈ
- 2021-05-17 07:06:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនប្រសារឧកញ៉ា ហេង សៀ សម្ដែងក្ដីសោកស្ដាយ និងចេញលិខិតសុំទោសជាសាធារណៈ
ចន្លោះមិនឃើញ
តាមសេចក្ដីថ្លែងការរបស់សាលាដំបូងរាជធាននីភ្នំពេញ នៅថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០២១ នេះ បានបង្ហាញលទ្ធផលនៃការស៊ើបអង្កេតរយៈពេល ៤ ថ្ងៃទៅលើករណី លោក ឃន ឈុនដារ៉ា ដែលជាកូនប្រសាររបស់លោកឧកញ៉ា ហេង សៀ ក្រោយបែកធ្លាយថាលោក និងភរិយា បានរួមដៃគ្នាផលិតវីដេអូអាសអាភាសដើម្បីបង្ខូចកិត្តិយសកញ្ញា មាន ពេជ្ររីតា ។ ក្រោយការស៊ើបអង្កេត បានបង្ហាញថាអ្នកទាំងពីរពិតជាបានឱ្យមនុស្សប្រុស-ស្រី ២នាក់ថតឃ្លីបវីដេអូមែន តែជាវីដេអូត្រាប់តាមជម្លោះ មិនមែនជាវីដេអូអាសអាភាសនោះទេ ។ ដោយគ្មានភស្តុតាងជុំវិញការផលិតវីដេអូអាសអាភាសនេះ ពេលនេះតុលាការបានសម្រេចដោះលែង លោក ឃន ឈុនដារ៉ា និងឈ្មោះ តាំង គីមហៀង ត្រូវជាភរិយា វិញហើយ ។
ទន្ទឹមនឹងនោះដែរ លោក ឃន ឈុនដារ៉ា បានធ្វើលិខិតសុំទោសមួយ ក្រោយខ្លួនបានប្រព្រឹត្តិកំហុសចែកចាយវីដេអូអាសអាភាសមួយ ។ ដូច្នេះសូមទៅអានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖
ខ្ញុំបាទឈ្មោះ ឃន ឈុនដារ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានអាសយដ្ឋាន បច្ចុប្បន្នផ្ទះលេខៈ៧៥ ផ្លូវលេខៈ២១៧ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សូម ជ្រាបជូនសាធរណៈជនទាំងអស់មេត្តាជ្រាបថា ក្រោយពីសមត្ថកិច្ចបានកោះហៅខ្ញុំបាទទៅសាកសួរ ខ្ញុំបាន សហការ និងបានបំភ្លឺផ្ដល់ព័ត៌មានជូនសមត្ថកិច្ច ដូចតទៅ ៖
១.កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ . ខ្ញុំពិតជាបានចែករំលែករូបភាព មិនសមរម្យ (អាសអាភាស) មួយសន្លឹក ទៅមនុស្ស ៧នាក់ តាមប្រព័ន្ធ WhatApp (តអ៊ែប) និង ប្រព័ន្ធ Talegram (តេឡេក្រាម) ។ ខ្ញុំសូមបញ្ជាក់ថា រូប ភាពនេះ ខ្ញុំបានទទួលពីគេដែរ តាមទូរស័ព្ទ ហើយខ្ញុំក៏ពុំបានដឹងពីប្រភពដើមនៃរូបភាពមិនសមរម្យ ( អាសអាភាស) នេះដែរ ។ ខ្ញុំពិតជាមានការសោកស្តាយ ដោយបានចែករំលែករូបភាពមិនសមរម្យនេះ ប្រសិនបើរូបភាពនេះ អាចបង្កើតឲ្យមានការភាន់ប្រឡំ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ កញ្ញា មាន ពេជ្រវីតា ខ្ញុំសូម អភ័យទោសចំពោះការចែករំលែករូបភាព មិនសមរម្យនេះ និងសន្យាថានឹងមិនឲ្យករណីនេះកើតមានជាថ្មីទៀត ឡើយ ។
២.កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ពិតជាបានស្វែងរក និងជ្រើសរើសមនុស្សចំនួនពីរនាក់ ដែល ម្នាក់មានភិនភាគប្រហាក់ប្រហែល នឹង កញ្ញា មាន ពេជ្រវីតា និងម្នាក់ទៀតមានភិនភាគប្រហាក់ប្រហែលនឹង ឪពុកក្មេករបស់ខ្ញុំបាទ ឈ្មោះ ហេង សៀ ពិតប្រាកដមែន ។ ការស្វែងរកមនុស្សទាំងពីរនាក់នេះ គឺគោលបំណង ដើម្បីថតជាវីដេអូឃ្លីប ធ្វើត្រាប់តាមអង្គហេតុដែលបានកើតឡើងក្នុងរថយន្ត គឺដើម្បីស្វែងយល់ឲ្យបានច្បាស់លាស់អំពី ដំណើររឿងហេតុដែលបានកើតឡើងនៅក្នុងរថយន្តនេះប៉ុណ្ណោះ ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា ការជ្រើសរើស មនុស្សទាំងពីរ នាក់នេះ ពុំមែនដើម្បីផលិតវីដេអូអាសអាភាសនោះទេ ។
អាស្រ័យហេតុនេះ សូមសាធារណៈជន មេត្តាទទួលជ្រាបជាសេចក្តីបំភ្លឺ និងការសូមអភ័យទោស ដូច មានខ្លឹមសារលំអិតជម្រាបជូនខាងលើ ដោយអនុគ្រោះ ៕