ក្រោយ Jungkook ទម្លាយក្ដីទុក្ខដែលខំលាក់រាប់ឆ្នាំ អ្នកគាំទ្ររាប់លានសម្ដែងការលួងលោមពេញទំហឹង

  • 2021-05-18 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណាក៏ដឹង​ដែរ​ថា​ Jungkook គឺជា​តារា​ប្រុស​ដែលកម្រទម្លាយអារម្មណ៍ពិតបែប​ Sad ទៅកាន់​អ្នកគាំទ្រណាស់ ប៉ុន្តែ​ក៏នៅ​មាន​ពេល​ដែល​លោក​ធ្លោយមាត់និយាយ​ចេញ​ដោយ​មិនបាន​ព្រាងដែរ។

​ដោយឡែក​សារមន្ទីរ HYBE INSIGHT បានបង្ហាញ​វីដេអូជា​ច្រើន ដាក់​សម្រាប់ឲ្យអ្នកគាំទ្រដែល​មាន​បំណង​ចង់ទស្សនា​បាន​ឃើញពី​អ្វី​គ្រប់​យ៉ាង​ទាក់ទង​នឹង​ BTS ដូចជាសកម្មភាព​ហាត់រាំ បទសម្ភាសនានាជា​ដើម។

ពេល​ឃើញ​ដល់​វីដេអូ​មួយ អ្នកគាំទ្រ​មិនតិច​ទេបាន​នាំគ្នា​អាណិតខ្លោចចិត្ត​ចំពោះ​ Jungkook ក្រោយស្ដាប់ឮ និង​បាន​ឃើញ​ពិត​នូវ​អ្វី​ដែល​លោក​បាន​ទម្លាយ​ចេញ​កើតចេញ​ពី​ភាព​លំបាក ក្នុង​នាម​ជា​តារាម្នាក់។

ក្នុង​វីដេអូ Jungkook និយាយថា៖ «មិនថា​ខ្ញុំ​ឆ្លងកាត់ពេល​លំបាកលំបិនខ្លាំង​កម្រិតណា ហើយទោះ​ខ្ញុំ​អស់កម្លាំង​ស្ទើរស្លាប់​យ៉ាងណា ក៏គ្មានអ្នកណាអាចលួងលោម មើលថែខ្ញុំ​បាន​ភ្លាមៗដែរ»

ក្រោយ​មា​ន​អ្នក​បង្ហោះ​វីដេអូថត​បាន​នោះ​ភ្លាម អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន បាន​ស្រាក់​ដៃគ្នាផ្ដើមលើក​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹងដល់​តារា​ប្រុសរូបនេះ ជាមួយ​នឹង​ឃ្លាថា «LEAN ON US JUNGKOOK», «YOU ARE PERFECT JUNGKOOK» និង «WE LOVE YOU JUNGKOOK» រហូតឃ្លាទាំង​នេះ​បង្ហោះល្បីព្រាតពេញ​បណ្ដាញ​សង្គម​។

គ្រប់​គ្នា​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​លោក និង​បន្ថែម​ការ​លើក​កម្លាំង​ចិត្ត​ថែម​មួយ​កម្រិត ព្រោះ​កន្លងមក​ត្បិតពួកគេ​ដឹង​ថា Jungkook ទទួល​បាន​ក្ដីស្រឡាញ់ច្រើនពីមនុស្សទូទាំងពិភពលោក ប៉ុន្តែ​ពួកគេ​ក៏​មិនអាច​ស្មាន​ត្រូវ​ពីទំហំ​នូវ​ភាព​លំបាក​ដែល Idol របស់ពួកគេ​ម្នាក់នេះ​រែកពន់​មាន​ទម្ងន់ធ្ងន់យ៉ាងណា​ដែរ៕​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី