ចាប់តាំងពីឡើងកាន់អំណាច របបរដ្ឋប្រហារនៅមីយ៉ាន់ម៉ា បានសម្លាប់ជីវិតប្រជាជនប្រមាណ ៨០០នាក់
- 2021-05-18 04:42:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់តាំងពីឡើងកាន់អំណាច របបរដ្ឋប្រហារនៅមីយ៉ាន់ម៉ា បានសម្លាប់ជីវិតប្រជាជនប្រមាណ ៨០០នាក់
ចន្លោះមិនឃើញ
យ៉ាងហ្គូន៖ ក្រុមសកម្មជនមីយ៉ាន់ម៉ា បាននិយាយថា យ៉ាងហោចណាស់មនុស្សប្រមាណ ៨០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីយោធា ធ្វើរដ្ឋប្រហារឡើងកាន់តំណែង កាលពីខែកុម្ភៈ។ ការធ្វើបាតុកម្មប្រឆាំងនឹងរបបសឹក កើតមានឡើងស្ទើរគ្រប់ទិសទីនៅលើផ្ទៃប្រទេស បណ្តាលឱ្យមានការបង្រ្កាប និង ប៉ះទង្គិចគ្នារវាងក្រុមបាតុករ និង កងកម្លាំងសន្តិសុខ រហូតឈានដល់ការបាត់បង់ជីវិតប្រជាជនច្រើនជាង ៨០០នាក់។ នេះបើតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។
ចំណែកកងកម្លាំងសន្តិសុខ មីយ៉ាន់ម៉ា បានបាត់បង់ជីវិតជាច្រើននាក់ នៅក្នុងយុទ្ធនាការបង្រ្កាបទៅលើក្រុមបាតុករដែលបានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ទាមទារឱ្យមានការដោះលែងអ្នកស្រី អ៊ុង សានស៊ូជី ។ នេះបើតាមការអះអាងរបស់ក្រុមយោធា ដែលកំពុងកាន់តំណែង។
លើសពីនេះ អង្គការអន្តរជាតិនានាបានសម្តែងការសោកស្តាយចំពោះកាយវិការរបស់យោធា ធ្វើមកលើប្រជាជន ខណៈដែលមនុស្ស ៤១២០នាក់ត្រូវបានចាប់ខ្លួន។ លើសពីនេះ ពលរដ្ឋប្រមាណ ២០នាក់ផ្សេងទៀតត្រូវបាន របបយោធាកាត់ទោសប្រហារជីវិត៕