ម៉ាត់ យ៉ាមីន៖ ការប្រកួតជាមួយវិសាខាយើងល្អខ្លាំង!

  • 2021-05-18 05:09:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ ម៉ាត់ យ៉ាមីន បានសរសើរទម្រង់លេងរបស់ក្រុមខ្លួន​ថាល្អខ្លាំងសឹងមិនជឿក្នុងជំនួប ១-១ ជាមួយក្រុមវិសាខាកាលពីសប្ដាហ៍មុន នៃការប្រកួតដណ្ដើម​ពាន​រង្វាន់​ក្របខ័ណ្ឌលីគកំពូលកម្ពុជារដូវ​កាល​ឆ្នាំ​២០២១។

អតីតសមាជិកក្លឹបបឹងកេត បានឱ្យ​ដឹងថា ៖«ពេលចូលប្រកួតយើងសហការគ្នាបានល្អ ព្រោះថាប៉ុន្មានម៉ាត់(ប្រកួត)ដំបូងយើងរៀបចំការប្រកួតអត់បានល្អ តែពេលប៉ះជាមួយវិសាខាយើង​លេងជាក្រុមល្អខ្លាំង និយាយទៅខ្ញុំសរសើរគ្នាឯងថ្ងៃហ្នុងលេងល្អខ្លាំងមែនទែន ការ​សហការគ្នា ការ​ធ្វើការជាក្រុមល្អខ្លាំង»។

ក្នុងជំនួបបាន​ត្រឹម​១​ពិន្ទុ​ម្នាក់​នោះដែរ ខ្សែបម្រើក្រុមនគរបាលជាតិ ម៉ាត់​ យ៉ាមីន ក៏បានជាប់ជាកីឡាករល្អប្រចាំការប្រកួត។ យ៉ាមីនបង្ហាញ​អារម្មណ៍សប្បាយចិត្តជា​ខ្លាំង​ដែលឃើញ​ក្រុមធ្វើបានល្អ ហើយគេរំពឹងប្រកួតក្រោយប៉ះណាហ្គាវើលដ៍ ពួកគេនឹងធ្វើបានល្អដូចលើកនេះដែរ។

គ្រាប់បាល់ Free Kick របស់ក្លឹបនគរបាលជាតិ រកបានដោយកីឡាករជប៉ុន Otani Soma នៅនាទី៤៧ នាំមុខម្ចាស់ផ្ទះ ១-០ ក្នុង​តង់ទីមួយនៅកីឡដ្ឋានព្រីនស៍។ ចូលដល់តង់ទីពីរ ក្រុមម្ចាស់ផ្ទះរកបាន១គ្រាប់តាមស្មើនៅនាទី៦៩ ដោយខ្សែប្រយុទ្ធនីហ្សេរីយ៉ា Ajayi Opeyemi Korede។ ចប់ការប្រកួតពេញតង់ ក្រុមទាំងពីរបានត្រឹម​១ពិន្ទុម្នាក់​ប៉ុណ្ណោះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ