Roy សម្រេច​លាលែង​ពី​តំណែង​អ្នកចាត់​ការ​ Crystal Palace នៅ​វ័យ​ ៧៣​ឆ្នាំ​

  • 2021-05-18 13:40:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ Roy Hodgson បាន​សម្រេច​លាឈប់​ពី​តំណែង​អ្នក​ចាត់ការ​ Crystal Palace ក្នុង​វ័យ​ ៧៣​ឆ្នាំ​នៅ​រដូវកាល​ក្រោយ​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​​របស់​ក្លឹប​នៅ​ក្នុង​ថ្ងៃ​នេះ​។

ក្រោយ​ប្រឡូក​អាជីព​ជា​អ្នក​ដឹក​នាំ​ក្លឹប​ជាង​ ៤៥​ឆ្នាំ​កន្លង​មក​ជា​ពិសេស​បាន​មក​ដឹកនាំ​ឲ្យ​ Crystal Palace រយៈ​ពេល​ ៤ឆ្នាំ​ចុង​ក្រោយ​នេះ​ លោក​ Roy ក៏​បាន​សម្រេច​ចិត្ត​លាឈប់​ពី​តំណែង​ជា​អ្នកដឹកនាំ​ក្លឹប​នេះ​ដោយ​ឯកឯង​ ដោយ​គ្មាន​ទទួល​សំពាធ​ពី​ខាង​ណា​នោះ​ឡើយ​។

នៅ​ក្នុង​ពេល​លា​ឈប់​នេះ​ លោក​ Roy ក៏​បាន​សម្ដែង​ការ​អរគុណ​ដល់​ Crystal Palace ក៏​ដូច​ជា​អ្នកគាំទ្រ​ទាំង​អស់​ ដែល​បាន​ជឿ​ទុក​ចិត្ត​លើ​ការ​ដឹកនាំ​របស់​លោក​កន្លង​មក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​កំឡុង​ពេល​ជាង​៤៥ឆ្នាំ​នោះ​ លោក​ Roy ក៏​ធ្លាប់​ដឹកនាំ​ក្លឹប​ធំៗ​ និង​ក្រុម​ជម្រើស​ជាតិ​មួយ​ចំនួន​​ផង​ដែរ​ដូច​ជា​ក្លឹប​ Inter Milan ក្លឹប​ Liverpool ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ជា​ដើម​៕

ប្រភព៖ Crystal Palace

អត្ថបទ៖ ហ៊ីម រស្មី