តាម​ពិត ភាព​ផ្អែមល្ហែម និង​ស្និទ្ធស្នាល​រវាង ណាខុន និង​អ្នក​មេម៉ាយ​កូន​១ ដែល​យើង​ទើប​ឃើញ​នេះ គឺ​មាន​យូរ​ហើយ!

  • 2021-05-20 03:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​ភាព​ផ្អែម​ល្ហែម និង​ស្និទ្ធស្នាល​ជាមួយ​អ្នក​មេម៉ាយ​កូន​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​នៅ​មុន​នេះ​តារា​សម្ដែង​រូប​សង្ហា ណាខុន បង្ហើប​ថា ការ​ចាប់​ដៃ​គ្នា​ក្នុង​ភាព​ជា​ប្ដី-ប្រពន្ធ មាន​រយៈ​ពេល​២​ឆ្នាំ​ហើយ។ ទន្ទឹម​គ្នា​ថា​លោក​ក៏​បាន​សន្យា​ថា​នឹង​មើល​ថែ​ប្រពន្ធ និង​កូន​ជា​រៀង​រហូត​ទៀត​ផង។

តារា​សម្ដែង​រូប​នេះ​បាន​បង្ហោះ​សារ​ដ៏​ផ្អែម​ល្ហែម​ភ្ជាប់​ជាមួយ​រូប​ថត​ភ្ជាប់​ពាក្យ​មួយ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គមInstagram នៅ​មុន​នេះ​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​គម្រប់​ខួប​២​ឆ្នាំ​របស់​លោក​ដែល​បាន​ចាប់​ដៃ​គ្នា​រស់នៅ​ជា​ប្ដី​ជា​ប្រពន្ធ៖"បង​សន្យា​ថា​នឹង​មើល​ថែ​អូន និង​កូន​ជា​រៀងរហូត សូម​ឲ្យ​គ្រួសារ​របស់​ខ្ញុំ​ជួប​តែ​សុភមង្គល ជួប​តែ​រឿង​ល្អៗ និង​មាន​សេចក្ដី​សុខ​ជា​រៀង​រហូត"។

បន្ទាប់​ពី​លាក់​បាំង​អស់​រយៈ​ពេល​ជា​យូរ​ពី​ទំនាក់​ទំនង​ស្នេហា​របស់​ខ្លួន ជាមួយ​អ្នក​មេម៉ាយ​កូន​១ ដែល​មុខ​ជំនួញ​ច្រើន​នៅ​ក្នុង​ដៃ លោក​ណា​ខុន បាន​សម្រេច​ចិត្ដ​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ​តូច​មួយ​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០២១។ ចាប់​តាំង​ពី​ពេល​នោះ​មក​រូប​លោក និង​ភរិយា បាន​បង្ហាញ​ភាព​ផ្អែម​ល្ហែម និង​កាន់​តែ​ស្និទ្ធស្នាល​នៅ​លើ​បណ្ដាញ​សង្គម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម
អត្ថបទថ្មី